ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិលា​ចារិក​ភាសា​ចាម​៖ លោក «​ទុក​» បាឡាត់ស្រុក​កំពង់សៀម​ជា​អ្នក​មក​ចារ​
27, Feb 2017 , 8:59 pm        
រូបភាព
«សិលាចារឹកភាសាចាម» រូបភាព៖ លោក អឹុម សុខរិទ្ធី
«សិលាចារឹកភាសាចាម» រូបភាព៖ លោក អឹុម សុខរិទ្ធី
​សៀមរាប​៖ ភាសា​ចាម​គឺ​ស្ថិត​ក្នុងចំណោម​ភាសាបរទេស​ផ្សេងទៀត ដែល​ត្រូវបាន​គេ​ចារ​ក្នុង​ប្រាសាទខ្មែរ​។ តាម​អ្នកស្រាវជ្រាវ ភាសា​ចាម​ត្រូវបាន​គេ​ចារ​មាន​សរុប​ទាំងអស់​ចំនួន ៤ ផ្ទាំង ដែល​តាម​ការសិក្សា វា​ត្រូវបាន​ចារ​នៅ​ចុង​ស​ត្ស​វត្ស​ទី​១៩​។ តាម​ការបកប្រែ​អំពី​សិលា​ចារឹក​ភាសា​ចាម គេ​ក៏​បានដឹង​ទៀតថា អ្នក​ដែល​បានមក​ចារ​នោះ គឺមាន​ឈ្មោះថា លោក «​ទុក​» ជា​បាឡាត់ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។



​លោក អឹុម សុរិទ្ធី បុរាណ​វិទូ និង​ជា​អ្នកស្រាវជ្រាវ​បាន​ពន្យល់ថា សិលា​ចារិក​ភាសា​ចាម ត្រូវបាន​គេ​ចារ​ឡើង​នៅ​ឆ្នាំ ១៨៨១ ដែលជា​ប្រភេទ​អក្សរ​សម័យ​ទំនើប មិនមែន​ភាសា​ចាម​បែប​បុរាណ​នោះទេ​។ លោក​បន្តថា នៅ​ឆ្នាំ​២០១៤ មាន​អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​ម្នាក់ បាន​បោះពុម្ពផ្សាយ​ភាសា​ចាម​ចំនួន​៣​ផ្ទាំង នៅលើ​ទស្សនា​វ​ដ្តី​សាលា​បារាំង​ចុង​បូព៌ា​។ ដោយឡែក​មួយ​ផ្ទាំង​ទៀត ដែល​ស្ថិតនៅ​ខ្លោងទ្វារ​ព្រះបរមរាជវាំង​អង្គរធំ មិន​ត្រូវគេ​យកមក​បកប្រែ និង​បោះពុម្ពផ្សាយ​ទេ​។​



​តាម​ការរៀប​រាប់រប​ស់លោក អឹុម សុខ​រិទ្ធី អក្សរ​ចាម​នោះ​ត្រូវបាន​ចារ​ឡើង​ក្នុងសម័យ​តែមួយ គឺ​ចុង​ស​ត្ស​វត្ស​ទី​១៩​។ «​នៅ​ប្រាសាទអង្គរវត្ត (​សិលា​ចារឹក​ភាសា​ចាម​) នៅ​ថែវ​នរក និង​សួគ៌ មាន​ខ្លឹមសារ​ពន្យល់​ពិស្តារ គឺមាន​ជនជាតិ​ចាម​ម្នាក់​ឈ្មោះ​លោក ទុក គាត់​បានតែងតាំង​ជា​បាឡាត់ស្រុក​កំពង់សៀម ខេត្តកំពង់ចាម គាត់​បានមក​កាន់​អង្គរ​... គោលបំណង​គឺ​ដើម្បី​សំពះ​ព្រះ និង​មក​ចារ​អក្សរ​ថ្ម និង​២​កន្លែង​ទៀត​នៅតាម​ប្រាសាទ​ជ្រុង​របស់​អង្គរធំ សរសេរថា មក​ចម្លង​អក្សរ​ថ្ម​...»​។ នេះ​បើតាម​ការពន្យល់​របស់​លោក អឹុម សុខ​រិទ្ធី​។​

​តាម​ការបញ្ជាក់​របស់​លោក អឹុម សុខ​រិទ្ធី វា​មិន​ចំលែក​ទេ​ដែល​សិលា​ចារឹក​ភាសា​ចាម​នោះ មាន​លាយ​អក្សរ​ខ្មែរ​។ ព្រោះថា លោក ទុក ទទួល​អរិយធម៌ និង​បម្រើ​ការងារ​ជា​មន្ត្រី​ក្នុង​រាជការ​ខ្មែរ​៕

​ព័ត៌មាន​លម្អិត​ពី​រឿងរ៉ាវ​នេះ សូម​ស្តាប់​បទ​សម្ភាស​ខ្លី​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក អឹុម សុខ​រិទ្ធី ដូចតទៅ​៖






Tag:
 សិលាចារឹក​ភាសា​ចាម​
  អ៊ឹម សុខ​រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com