ជាតិ
សម្តេច ហ៊ុន សែន ស្នើ​អាជ្ញាធរ​រៀបចំ​ផ្លូវ​ថ្មើរជើង ផ្លូវ​ជិះ​កង់ និង​ចំណត​យានយន្ត​
27, Feb 2017 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្លែង​ក្នុង​ទិវា​ទីក្រុង​ស្អាត​លើក​ទី​៥ ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ ទីក្រុង​ស្អាត ផ្តល់​ភាពកក់ក្តៅ ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ត្រូវ​រៀបចំ​ផ្លូវ​ថ្មើរជើង ផ្លូវ​ជិះ​កង់ និង​ចំណត​យានយន្ត​ក្នុង​ទីក្រុង និង​ទីក្រុង​រណប​ឲ្យ​បាន​ត្រឹមត្រូវ  ដើម្បី​ប្រែក្លាយ​ទីក្រុង​ជា​តំបន់​ទេសចរណ៍​ដែលមាន​ភាព​ទាក់ទាញ និង​រស់​រវើក​។ បន្ថែម​លើសពីនេះ សម្តេច​បានស្នើ​អាជ្ញាធរ​ឲ្យ​រៀបចំ​ច្បាប់​ស្តីពី សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​លើ​កម្ពស់​សោភ័ណភាព និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ផងដែរ​។



​សំឡេង​សម្តេច ហ៊ុន សែន​៖





Tag:
 ហ៊ុន សែន​
  ថ្មើរជើង​
  ជិះ​កង់​
  ចំណត​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com