ជាតិ
ស្ថានទូត​អាមេរិក និង​EducationUSA រៀបចំ​ការតាំងពិព័រណ៍​អំពី​ការសិក្សា​នៅ​អាមេរិក​
27, Feb 2017 , 10:19 pm        
រូបភាព
ដោយ:
​នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​ការិយាល័យ​សម្រាប់​ការសិក្សាអប់រំ​នៅ​សហរដ្ឋអាមេរិក​(EducationUSA) នឹង​រួមគ្នា​រៀបចំ​ការតាំងពិព័រណ៍​ប្រចាំឆ្នាំ​២០១៧ ស្តីពី ការសិក្សាអប់រំ​នៅ​សហរដ្ឋអាមេរិក នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​ក្នុង​រាជធានី​ភ្នំពេញ​។



​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង ការិយាល័យ​សម្រាប់​ការសិក្សាអប់រំ​នៅ​អាមេរិក បាន​ពួតដៃគ្នា រៀបចំ​កម្មវិធី​តាំងពិព័រណ៍​ប្រចាំឆ្នាំ​២០១៧ ស្តីពី ការសិក្សាអប់រំ​នៅ​អាមេរិក នៅ​ថ្ងៃទី​២៨ ខែ កុម្ភៈ ចាប់ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៧​យប់ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ​។      

​ពិធី​តាំងពិព័រណ៍​នេះ មាន​តំណាង​ចំនួន​២០​រូប មកពី​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​ឈានមុខ​
​របស់​សហរដ្ឋអាមេរិក មក​បង្ហាញជូន​ដល់​សិស្ស​/​និស្សិត​កម្ពុជា ស្តីអំពី កម្មវិធីសិក្សា​ថ្នាក់​ឧ​ត្ត​ម លក្ខ​ខ័​ណ្ឌ​ទាមទារ​ក្នុងការ​ចុះឈ្មោះ​ចូលរៀន និង​ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​។  ក្រៅពីនេះ ស្ថាប័ន​ចូលរួម​ដទៃទៀត​នៅក្នុង​ពិព័រណ៍​នេះ នឹង​ផ្តល់ព័ត៌មាន​ស្តីពី​ទិដ្ឋាការ សំរាប់​សិស្ស​/​និស្សិត កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា និង​អាហារូបករណ៍​ជាដើម​។ 

​សូមបញ្ជាក់ថា EducationUSA គឺជា​ដៃគូ​រវាង​ស្ថានទូត​សហរដ្ឋអាមេរិក និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ដែល​ផ្តល់​សេវា​ប្រឹក្សា​ផ្នែក​អប់រំ​ដោយ​ឥតគិតថ្លៃ ដល់​សិស្ស​/​និស្សិត ដែល​ចង់ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​។ សេវាកម្ម​របស់ EducationUSA ដែល​ស្ថិតនៅក្នុង​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ គឺ​បើកចំហ​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​បម្រើ​ដល់​សាធារណជន​ទូទៅ​៕     


Tag:
 ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com