ពីនេះ ពីនោះ
រូបត្លុក
ខែកុម្ភៈ​បុគ្គលិក​សប្បាយ ឯ​ចៅហ្វាយ​ខ្លះ​មួរ​ម៉ៅ​?
10, Feb 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ព្រហ្មគីតិ



-​កាព្យ​ខ្លី​ស្តី​ត្រង់ៗ​    ​មិនមែន​ចង់​បើក​កកាយ​
​ខែ​នេះ​មាន​ចៅហ្វាយ     ​មិន​សប្បាយ​ដូច​កូនចៅ​។​

-​ទូទាត់​លឿន​សព្វ​មុខ     ​ខ្លះ​កើតទុក្ខ​ឆាប់​មួរ​ម៉ៅ​
​គ្រប់​ច្រក​លុយ​ចេញ​ក្រៅ     ​ថែម​កូនចៅ​បើក​ប្រាក់ខែ​។​

-​កុម្ភៈ​ពិត​ខែ​ខ្លី​    ​    ​មិនទាន់​អី​លុយ​ចេញ​ហែរ​
​ខែ​មិន​គាប់​ថៅកែ​    ​កុម្ភៈ​ខែ​បុគ្គលិក​អរ​។​

-​យ៉ាងណា​មិនអាច​ប្រែ​    ​លោក​ថៅកែ​ត្រូវ​បន្ត​
​តាំងចិត្ត​ឲ្យ​បានល្អ​    ​លុយ​លោ​កក​កើន​កាក់កប​។​


© រក្សាសិទ្ធិដោយ thmeythmey.com