ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តម្រងនោម​អ្នកមាន​បញ្ហា រោគសញ្ញា​ទាំងនេះ​នឹង​កើតឡើង​
28, Feb 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​តម្រងនោម គឺជា​សរីរាង្គ​ដ៏​សំខាន់បំផុត នៅក្នុង​តួខ្លួន​របស់​មនុស្ស​យើង​។ បើ​វា​មាន​បញ្ហា រាងកាយ​របស់​យើង ក៏​នឹងរង​ទុក្ខលំបាក​ដូចគ្នា​។ ដូច្នេះ វា​មាន​សារៈសំខាន់​ណាស់ ដែល​អ្នក​គួរតែ​ត្រួតពិនិត្យ និង​ឆែក​សុខភាព​ជាប្រចាំ ពិសេស ពេល​មាន​បញ្ហា​អ្វី​កើតឡើង ដើម្បី​អាច​ឲ្យ​អ្នកដឹង​មុន ហើយ​ងាយស្រួល​ព្យាបាល និង​ទប់ស្កាត់​វា​។​



​ខាងក្រោម​នេះ គឺជា​សញ្ញា​ព្រមាន ដែល​អ្នក​គួរតែ​ទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ ពីព្រោះ វា​អាច​បញ្ជាក់ថា តម្រងនោម​របស់​អ្នក កំពុង​តែមាន​បញ្ហា​ហើយ ៖

១. ឈឺ​ខ្នង ឬ​ចង្កេះ​ជាប់ ឬ​ឈឺ​ខ្លាំង​ទ្រាំ​មិន​ចង់បាន​
២. អស់កម្លាំង​ដោយ​គ្មាន​មូលហេតុ​
៣. ពិបាក​ដកដង្ហើម​
៤. ហើម​ដៃ ហើមជើង​
៥. ការ​បត់ជើងតូច​មាន​បញ្ហា​
៦. ទឹកនោម​ខុសប្លែក​ពី​ធម្មតា ដូចជា ល្អក់ កករ ឬ​ពណ៌​លឿង​ខ្លាំង​ជាដើម​
៧. ស្បែក​ឡើង​កន្ទួល ឬ​រមាស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com