ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​នឹង​ស្មានថា រោគ​ឈឺសន្លាក់​បាត់​ឈឹង ក្រោយពេល​ហាត់​បែបនេះ​
28, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោកអ្នក​ប្រហែលជា​បានដឹង​ខ្លះ​ហើយ អំពី​អត្ថប្រយោជន៍​នៃ​ការហាត់​យូ​ហ្កា​។ យូ​ហ្កា អាច​បំបាត់​ភាព​តានតឹង​ ព្យាបាល​ជំងឺ និង​ជួយ​ឲ្យ​សម្រស់​ស្អាត​។​



​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន នូវ​ការហាត់​យូ​ហ្កា​មួយ​ក្បាច់ ដើម្បី​សម្រួល ក៏ដូចជា​បំបាត់​ការឈឺចាប់ និង​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​

​ក្បាច់ Setu Bandhasana (Bridge pose)

១. គេង​ដាក់​ខ្នង​លើ​កម្រាល​ឲ្យ​ត្រង់​
២. បត់​ជង្គង់​របស់​អ្នក​ឡើងលើ (​ប្រហែល ៩០ ដឺ​ក្រេ - មើលរូប​)
៣. យកដៃ​ចាប់​កជើង​ទាំងសងខាង​
៤. យឺតៗ ចាប់ផ្តើម​រុញ ឬ​ពើង​ខ្លួន​របស់​អ្នក​ឡើង​ទៅលើ​
៥. ទប់ខ្លួន​បែបនេះ​ឲ្យ​ហ្នឹង​ប៉ុន្មាន​វិនាទី រួច​ទើប​ដាក់ចុះ​វិញ​ថ្នមៗ​
៦. ធ្វើបែបនេះ​ឲ្យ​បាន​ច្រើនដង តាម​ដែល​អាចធ្វើ​ទៅបាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com