ពីនេះ ពីនោះ
ច្បាប់​ល្បើក​ថ្មី​របស់​ក្រម​ង៉ុ​យ ផ្តាំ​ស្រីៗ កុំ​ឲ្យ​យកប្តី​ពោះម៉ាយ
28, Feb 2017 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
[…]​កូនចៅ​ស្រីៗ     ​បើ​នឹង​យកប្តី     ​    ​កុំ​យក​ពោះម៉ាយ​
​ស៊ូ​នៅ​ម្នាក់ឯង     ​ប្រឡែង​នឹង​ម្តាយ​    ​អាណិត​រាងកាយ​
​ស្តាយ​ខ្លួន​ក្រមុំ​។



​ហៅ​ប្រុស​អភ័ព្វ     ​ប្រពន្ធដើម​ស្លាប់     ​មានកូន​តូចធំ​
​យក​ឯង​ជា​ចុង     ​បម្រុង​តែ​យំ     ​    ​ច្រើន​ឈ្លោះ​ជំនុំ​
​ព្រួយចិត្ត​ម៉ែឪ​។

​ហៅ​ប្រុស​ចិត្ត​ពីរ     ​ពិបាក​រកស៊ី     ​    ​រញ៉ែរ​រ​ញ៉ូ​វ​
​ឯង​នឿយ​ស្ទើរ​ស្លាប់     ​ផ្គាប់ចិត្ត​មិនត្រូវ     ​បី​បួន​រដូវ​
​ខ្លួនឯង​ស្លាប់​ទៀត​។

​ចង្រៃ​ខាង​ប្រុស​    ​កូន​អើយ​ចាំ​ចុះ     ​កុំ​យក​ខ្លួន​បៀត
​ស្រី​ណា​ខំ​យក     ​ស្រី​នោះ​បង់មាយាទ     ​ប្រុស​ព្រួយ​ខ្ចប់​ធាតុ​
​ខ្ចប់​គ្រប់​ជា​បី​។​

​យក​ទាន​ជា​បួន     ​គ្រោះ​ដល់​ស្លាប់​ខ្លួន     ​មេម៉ាយ​ខាង​ស្រី​
​ប្រាកដ​មិន​ខុស     ​ប្រុស​ក្នុង​លោកិយ     ​ស៊ូ​នៅ​អត់​ប្តី​
​ស្លាប់រ​ស់រូប​មួយ​។​

​បើ​ខ្លួន​កំព្រា     ​    ​រំពឹង​មីងមា     ​    ​រកស៊ី​មិន​ព្រួយ​
​កាន់​មាយា​ទ​ល្អ     ​មិន​ក្រ​គេ​ជួយ     ​    ​បងប្អូន​កូនក្មួយ​
​រត់​ចូល​ឲ្យ​ប្រើ​។

​ពោះម៉ាយ​មាន​បី     ​កុំ​យក​ធ្វើ​ប្តី     ​    ​មិន​គាប់ប្រសើរ​
​អា​មួយ​ស្រី​លែង     ​ស្រី​គេ​គ្រាន់បើ     ​ពោះម៉ាយ​ក្លាយ​ដើរ​
​អាង​លែងប្រពន្ធ​។​

​ពោះម៉ាយ​ទាំងអស់     ​កុំ​យក​ឲ្យ​សោះ     ​ហៅ​ប្រុស​ទុរជន​
​ទុរជាតិ​អប្រិយ     ​ស្រី​កើតទុក្ខ​ធ្ងន់     ​ហៅ​មួយ​ជំនាន់​
​ចំណាំ​មិន​ខុស​។​[…]

​ប្រភព​៖ «​ច្បាប់ក្រម​ង៉ុ​យ​» បោះ​ពុ​ម្ភ​ឆ្នាំ​១៩៧២ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ   


Tag:
 ​ក្រម​ង៉ុ​យ​
 ​ ច្បាប់​ល្បើក​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com