ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ទឹក​ក្តៅ និង​ត្រជាក់ មួយណា​ល្អ​ជាង​? ចង់ដឹង​ទាល់តែ​មើល​សិន​!
18, Oct 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​យើង​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ផ្ទះ យើង​តែងតែ​ជ្រើស​រើសយក​ទឹក​មានទឹក​កក​ទទួលទាន ជាពិសេស​ក្នុង​រដូវក្តៅ​តែម្តង​។ ប៉ុន្តែ​មាន​អ្នក​ខ្លះទៀត បែរជា​មិន​ចូលចិត្ត​ញ៉ាំ​ទឹក​ត្រជាក់​ទេ បែរជា​ចូលចិត្ត​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​ទៅវិញ​។ ដល់​ចឹ​ង​ទៅ តើ​វា​មាន​អ្វី​ខុសគ្នា​ទៅ​? តើ​វា​នឹងមាន​អ្វី​កើតឡើង​ក្នុង​រាងកាយ​ទៅ​? តើ​ស្បែក​នឹង​ទៅជា​យ៉ាងណាដែរ​? អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ទឹក​ក្តៅ​ឧណ្ហៗ​ជួយ​ធ្វើ​ឲ្យ​រន្ធ​ញើស​បើក ហើយ​ស្បែ​កមាន​អារម្មណ៍​ថា​ធូ ខណៈពេលដែល​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​រន្ធ​ញើស​បិទ ហើយ​ស្បែក​ទៅជា​តឹង​។



តើ​វា​មាន​អ្វី​កើតឡើង​ខ្លះទៅ​ចំពោះ​ផ្លូវ​រំលាយ​អាហារ​?

​ឥទ្ធិពល​នៃ​ការ​ញ៉ាំ​ទឹក​ត្រជាក់

នៅពេល​អ្នក​ញ៉ាំ​ភេសជ្ជៈ​ត្រជាក់ សរសៃឈាម​នឹង​រួម​តូច ការរំលាយ​អាហារ​អាច​នឹង​កាត់បន្ថយ ព្រមទាំង​មិនមាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​ទេ​។​

រាងកាយ​នឹងត្រូវ​ការ​ថាមពល​កាន់​តែ​ច្រើន​ដើម្បី​សម្រួល​ដល់​សីតុណ្ហភាព​ក្នុង​ខ្លួន តែ​ការ​បឺត​ស្រូប​ជីវជាតិ និង​បំ​លែង​ថាមពល​បែរជា​ថយចុះ ដែលជា​ហេតុ​នាំ​ឲ្យ​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ទៅវិញ​។​

ការ​ញ៉ាំ​ទឹក​ត្រជាក់​ក្រោយ​បាយ​រួច នឹង​បង្កើត​ស្លេ​ស្ត​ក្នុង​ខ្លួន​កាន់តែច្រើន ដែលជា​ហេតុ​នាំ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​ងាយ​កើត​ជំងឺ​ផ្តាសាយ​ណាស់​។

បើសិនជា​អ្នក​ញ៉ាំ​អាហារ​ផង ញ៉ាំ​ភេសជ្ជៈ​ត្រជាក់ៗ​ផង​ឬ​ភ្លាមៗ ទឹក​ត្រជាក់​នឹងធ្វើ​ឲ្យ​ខ្លាញ់​ពី​ចំណីអាហារ​ដែល​អ្នក​ញ៉ាំ​ទៅជា​រឹង ហើយ​រាងកាយ​នឹង​ពិបាក​រំលាយ​វា​ថែមទៀត​។​

​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​


- បង្កើន​ការ​បង្គ្រប់​ជាតិ​ទឹក​កាន់តែ​ល្អ​

- អង់ស៊ីម​រំលាយ​អាហារ​ធម្មជាតិ​នឹងធ្វើ​ការ ហើយ​ការរំលាយ​អាហារ​កាន់តែ​ល្អ​

- ងាយ​រំលាយ​អាហារ​

- ពោះវៀន​ធ្វើការ​បាន​កាន់តែ​ល្អ

វា​គឺជា​វិធី​ច្រោះ​ជាតិពុល​ក្នុង​ឈាម និង​បង្កើន​ការ​ច្រោះ​ជាតិពុល​ក្នុង​រាងកាយ​តាមរយៈ​ស្បែក តម្រងនោម និង​ប្រព័ន្ធ​ទឹករងៃ​។​

​នៅពេល​អ្នកមាន​ទម្លាប់​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ អ្នកនឹង​សម្គាល់​ដឹង​អំពី​ការធូរស្រាល​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ភ្លាមៗ​ខណៈពេលដែល​កំពុងតែ​ញ៉ាំ​អាហារ និង​ក្រោយ​ញ៉ាំ​អាហារ​តែម្តង​។ ខ្លះទៀត​ក៏​ប្រាប់ថា វា​ជួយ​បន្ថយ​ការ​ឃ្លាន​ញ៉ាំ​អាហារ​ណា​ផ្អែមៗ​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com