ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំទឹកក្តៅ និងត្រជាក់ មួយណាល្អជាង? ចង់ដឹងទាល់តែមើលសិន!
× នៅពេលយើងញ៉ាំអាហារនៅខាងក្រៅផ្ទះ យើងតែងតែជ្រើសរើសយកទឹកមានទឹកកកទទួលទាន ជាពិសេសក្នុងរដូវក្តៅតែម្តង។ ប៉ុន្តែមានអ្នកខ្លះទៀត បែរជាមិនចូលចិត្តញ៉ាំទឹកត្រជាក់ទេ បែរជាចូលចិត្តញ៉ាំទឹកក្តៅឧណ្ហៗទៅវិញ។ ដល់ចឹងទៅ តើវាមានអ្វីខុសគ្នាទៅ? តើវានឹងមានអ្វីកើតឡើងក្នុងរាងកាយទៅ? តើស្បែកនឹងទៅជាយ៉ាងណាដែរ? អ្នកប្រហែលជាដឹងហើយថា ទឹកក្តៅឧណ្ហៗជួយធ្វើឲ្យរន្ធញើសបើក ហើយស្បែកមានអារម្មណ៍ថាធូ ខណៈពេលដែលទឹកត្រជាក់ធ្វើឲ្យរន្ធញើសបិទ ហើយស្បែកទៅជាតឹង។
តើវាមានអ្វីកើតឡើងខ្លះទៅចំពោះផ្លូវរំលាយអាហារ?
ឥទ្ធិពលនៃការញ៉ាំទឹកត្រជាក់
នៅពេលអ្នកញ៉ាំភេសជ្ជៈត្រជាក់ សរសៃឈាមនឹងរួមតូច ការរំលាយអាហារអាចនឹងកាត់បន្ថយ ព្រមទាំងមិនមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ទេ។
រាងកាយនឹងត្រូវការថាមពលកាន់តែច្រើនដើម្បីសម្រួលដល់សីតុណ្ហភាពក្នុងខ្លួន តែការបឺតស្រូបជីវជាតិ និងបំលែងថាមពលបែរជាថយចុះ ដែលជាហេតុនាំឲ្យបាត់បង់ជាតិទឹកក្នុងខ្លួនទៅវិញ។
ការញ៉ាំទឹកត្រជាក់ក្រោយបាយរួច នឹងបង្កើតស្លេស្តក្នុងខ្លួនកាន់តែច្រើន ដែលជាហេតុនាំឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងងាយកើតជំងឺផ្តាសាយណាស់។
បើសិនជាអ្នកញ៉ាំអាហារផង ញ៉ាំភេសជ្ជៈត្រជាក់ៗផងឬភ្លាមៗ ទឹកត្រជាក់នឹងធ្វើឲ្យខ្លាញ់ពីចំណីអាហារដែលអ្នកញ៉ាំទៅជារឹង ហើយរាងកាយនឹងពិបាករំលាយវាថែមទៀត។
អត្ថប្រយោជន៍នៃការញ៉ាំទឹកក្តៅឧណ្ហៗ
- បង្កើនការបង្គ្រប់ជាតិទឹកកាន់តែល្អ
- អង់ស៊ីមរំលាយអាហារធម្មជាតិនឹងធ្វើការ ហើយការរំលាយអាហារកាន់តែល្អ
- ងាយរំលាយអាហារ
- ពោះវៀនធ្វើការបានកាន់តែល្អ
វាគឺជាវិធីច្រោះជាតិពុលក្នុងឈាម និងបង្កើនការច្រោះជាតិពុលក្នុងរាងកាយតាមរយៈស្បែក តម្រងនោម និងប្រព័ន្ធទឹករងៃ។
នៅពេលអ្នកមានទម្លាប់ញ៉ាំទឹកក្តៅឧណ្ហៗ អ្នកនឹងសម្គាល់ដឹងអំពីការធូរស្រាលក្នុងប្រព័ន្ធរំលាយអាហារភ្លាមៗខណៈពេលដែលកំពុងតែញ៉ាំអាហារ និងក្រោយញ៉ាំអាហារតែម្តង។ ខ្លះទៀតក៏ប្រាប់ថា វាជួយបន្ថយការឃ្លានញ៉ាំអាហារណាផ្អែមៗផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com