សណ្តែកខៀវ ហរ​ឡាំង​តាវ មាន​ប្រយោជន៍​ពីរ​យ៉ាង​ធំៗ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
សណ្តែកខៀវ ហរ​ឡាំង​តាវ មាន​ប្រយោជន៍​ពីរ​យ៉ាង​ធំៗ​
17, Oct 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សណ្តែកខៀវ​ហរ​ឡាំង​តាវ ដែល​ច្រើនតែ​ប្រជាជន​ខ្មែរ​យើង​និយម​ធ្វើជា​ម្ហូប​សម្រាប់​ពិធីបុណ្យ​ទៀន​នោះ ត្រូវបាន​គេ​រកឃើញថា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។ សណ្តែក​ប្រភេទ​នេះ​ផ្ទុក​ទៅដោយ​ជាតិ​កាលស្យូម ទង​ដែង ដែក ម៉ាញ៉េ​ស្យូ​ម ម៉​ង់​ហ្គា​ណេ​ស សេ​ឡេ​ញ៉ូ​ម ស័​ង្គ​សី សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម​។



ប៉ុន្តែ​អ្វីដែល​កាន់តែ​សំខាន់​នោះ​គឺ វា​មាន​ប្រយោជន៍​ដល់​សុខភាព​សំខាន់​ពីរ​យ៉ាង​៖

​ជំងឺ​ទឹកនោមផ្អែម​

​សណ្តែក​ហរ​ឡាំង​តាវ​ជួយ​បង្ការ និង​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​បាន​។ សណ្តែក​ប្រភេទ​នេះ​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​សំខាន់​ដែល​អាច​គ្រប់គ្រង​ដល់​ល្បឿន​នៃ​ការរំលាយ​អាហារ​បាន​។ រឿងនេះ​ក៏​គ្របដណ្តប់​លើ​ការរំលាយ​ជាតិ​អាមីដុង​ទៅជា​ជាតិ​ស្ករ ព្រមទាំង​លំហូរ​កាបូ​អ៊ី​ដ្រា​ត​ក្នុង​ផ្លូវ​រំលាយ​អាហារ​ដែរ​។ លើសពីនេះទៅទៀត សណ្តែក​ហរ​ឡាំង​តាវ​ក៏​ជួយ​កាត់បន្ថយ​ការឡើង​ជាតិ​ស្ករ​លឿន និង​អាំង​ស៊ុយ​លីន​លឿន​ដែរ ដែល​យន្ត​ការណ៍​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​តែម្តង​។​

​ទប់ស្កាត់​ភាព​ចាស់​

​សណ្តែក​ហរ​ឡាំង​តាវ​ក៏​ជួយ​ពន្យា​ពេល​ភាព​ចាស់​ដែរ​។ ដោយយោង​ទៅតាម Real Food For Life បាន​ឲ្យ​ដឹងថា សណ្តែក​ហរ​ឡាំង​តាវ​មាន​សមត្ថ​ភាពជា​ភ្នាក់ងារ​ប្រឆាំង​ការ​រលាក​ខ្លាំងក្លា ដែល​អាច​កាត់បន្ថយ​ភាព​ចាស់ ការកើត​ជំងឺមហារីក និង​ជំងឺ​បេះដូង​។ សណ្តែក​ហរ​ឡាំង​តាវ​មាន​សារធាតុ​ប្រឆាំង​ការ​រលាក Pisumsaponins I និង II និង Pisomosides A and B ជាមួយគ្នា​នឹង​អូ​មេ​ហ្គា​បី វីតាមីន A, C, E និង​ស័​ង្គ​សី ដែលជា​សុទ្ធសឹងតែ​ជួយ​លាង​សម្អាត​សរីរាង្គ​ក្នុង​ខ្លួន​ទាំងអស់​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com