ជាតិ
សិល្បះ
អ្នកនាំពាក្យក្រសួង​វប្បធម៌​​៖លោកតា យិត សារិន ជាធនធានមនុស្សផ្នែកល្ខោន​ខោល​ដ៏កម្ររបស់​កម្ពុជា​
05, Mar 2017 , 4:49 pm        
រូបភាព
លោកតា​ យិត សារិន នៅខាងមុខយុវជន។ រូបថតពីហ្វេសប៊ុក Royal du Cambodge
លោកតា​ យិត សារិន នៅខាងមុខយុវជន។ រូបថតពីហ្វេសប៊ុក Royal du Cambodge
ដោយ:

គ្រូល្ខោនខោល លោកព្រឹទ្ធាចារ្យ យិត សារិន ហៅតា ស្វា ស បានទទួលមរណភាពកាលពីយប់ថ្ងៃទី ៤ ខែមីនា ក្នុងជន្មាយុ ៩១ ឆ្នាំ ដោយរោគាពាធ។ សពលោកតា តម្កល់ធ្វើ​បុណ្យ​នៅ​ផ្ទះរបស់លោក នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ។



លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌  និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួងវប្បធម៌ សោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកមរណទុក្ខ ចំពោះការអនិច្ចកម្មនៃលោកតា យិត សារិន។ លោកថា ការបាត់បង់លោកព្រឹទ្ធាចារ្យ ដែលជាគ្រូល្ខោនខោលរូបនេះ គឺជាការបាត់បង់ធនធានមនុស្សផ្នែកសិល្បៈល្ខោនខោល​ដ៏កម្រនៅកម្ពុជា។

យ៉ាងណា អ្នកនាំពាក្យខាងលើ នៅមិនទាន់អាចបញ្ជាក់ថា តើក្រសួងវប្បធម៌ នឹងឧបត្ថម្ភ ឬជួយរៀប​ចំបុណ្យសពរបស់លោកតា យិត សារិន ជាមួយនឹងគ្រួសារនោះទេ ព្រោះពេលនេះ ជាថ្ងៃឈប់សម្រាក ហើយម្យ៉ាងលោកស្រីរដ្ឋមន្រ្តី​ ភឿង សកុណា កំពុងបំពេញបេសកកម្ម នៅតាមខេត្ត។ « តែនៅពេលថ្ងៃចន្ទ ចូលធ្វើការ ខ្ញុំជឿថា យើងនឹងជែកគ្នាថា តើរៀបចំយ៉ាងណាចំពោះសពគាត់។  យើងសោកស្តាយណាស់ចំពោះមរណភាពនៃលោកតា។ ខ្ញុំ​ និងលោកជំទាវរដ្ឋមន្រ្តី ព្រមទាំងប្អូនយុវជនទើបតែធ្វើបុណ្យរម្លឹកគុណគាត់រួចប៉ុន្មានខែ ឥឡូវគាត់ស្លាប់បាត់»។

Tag:
 យិត សារិន
  ល្ខោនខោល
  ថៃ នរៈសត្យា
© រក្សាសិទ្ធិដោយ thmeythmey.com