ជាតិ
សង្គមជាតិ
សម្តេច​ហ៊ុន ស៊ែ​ន បំផុស​ឲ្យ​រាំ​បទ​«​រាំ​អ៊ីចេះ​»
06, Mar 2017 , 1:27 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេច ហ៊ុន សែន បាន​ថ្លែង​សរសើរ​ក្បាច់​រាំ​បទ​«​រាំ​អ៊ីចេះ​» របស់លោក ព្រាប សុវត្ថិ និង​កញ្ញា ឱក សុគន្ធ​កញ្ញា ពី​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​២ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​១ នៅ​ព្រឹក​ថ្ងៃទី​៦ ខែមីនា​នេះ​។​


 
​នាយករដ្ឋមន្ត្រី​កម្ពុជា បញ្ជាក់ថា​នឹង​បំផុស​ឲ្យ​ពលរដ្ឋ​រាំ​បទ​នេះ ជា​បទ​ដែល​ក្បាច់​រាំ បង្កើតឡើង​ដោយ​កូន​ខ្មែរ​។ យ៉ាងណាក៏ដោយ សម្តេច​ហ៊ុន សែន នៅ​មិន​ហ៊ាន​អះអាងថា ខ្លួន​អាច​រាំ​បទ​នេះ បាន​ឬ​អត់​នោះទេ ខណៈ​រូបលោក នៅ​មិនទាន់​បានឃើញ​ក្បាច់​រាំ​នេះ​នៅឡើយ​។  
 
ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​ឆ្លៀត​រំឭក​ពីបទ​«​រាំ​ញី​កែងជើង​» របស់ អ្នកនាង ពេជ្រ សោភា និង​លោក ជី ដេវីត ដែល​ល្បីល្បាញ​កាលពី​ឆ្នាំ​២០១៦​ផងដែរ​។​

​ប្រសាសន៍​សម្តេច ហ៊ុន សែន​៖ 
 
 
 

Tag:
 បទ​ រាំ​អ៊ីចេះ
 រាំ​ញី​កែងជើង
© រក្សាសិទ្ធិដោយ thmeythmey.com