ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ដុះ​ខ្លាញ់​ក្បាលពោះ យក​ល្អ​គួរតែ​ជ្រើសរើស​ផ្លែឈើ​ទាំងនេះ​ញ៉ាំ​ជាប្រចាំ​
01, Jun 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​មិន​ថា​គេ​ឬ ខ្ញុំ​ទេ ពិតជា​មិន​ចូលចិត្ត​ឡើយ​ការ​ដុះ​ក្បាល​ពោះធំៗ​នោះ​។ ពេលខ្លះ​យើង​អត់​ដង្ហើម ហើយ​ខំ​ផតពោះ​ចូល​។ ខ្លះទៀត​បែរជា​ប្រើ​ស្គុ​តបិទ​ក្បាលពោះ​កុំ​ឲ្យ​មើលទៅ​ប៉ោង​ធំ​ពេក​។​



​តាមពិតទៅ ខ្លាញ់​ដុះ​នៅ​ក្បាលពោះ​នេះ​មិន​ដូចគ្នា​នឹង​ខ្លាញ់​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ទេ ព្រោះ​វា​មាន​ជាប់ទាក់ទង​នឹង​បញ្ហា​សុខភាព​ច្រើនណាស់​ដូចជា ជំងឺ​បេះដូង ទឹកនោមផ្អែម ហឺត និង​បញ្ហា​នៃ​ការរំលាយ​អាហារ​ផ្សេងៗ​ទៀត​។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រៅពី​ហាត់ប្រាណ និង​តម​អាហារ យក​ល្អ​គួរតែ​បញ្ចូល​ផ្លែឈើ​ខាងក្រោម​នេះ​បន្ថែម​ទៀតផង​ដើម្បី​ឲ្យ​ការ​សម្រក​ខ្លាញ់​ក្បាលពោះ​កាន់តែ​មាន​ប្រសិទ្ធភាព​៖
•    ផ្លែ​ប័​រ​
•    ផ្លែ​បឺ​រី​
•    ផ្លែ​ទទឹម​
•    ផ្លែ​ប៉ោម និង​សារី​
•    ផ្លែក្រូច​

​ចូរ​ចាំ​ថា វា​នឹង​ក្លាយជា​ជម្រើស​កាន់តែ​ល្អ​មួយ​កាលណា​អ្នក​ញ៉ាំ​ផ្លែឈើ​ទាំងអស់​ចៀស​ជាង​ញ៉ាំ​ទឹក​របស់​វា ព្រោះថា​ទឹក​ផ្លែឈើ​ច្រើនតែ​មិនសូវ​ផ្ទុក​ជាតិ​សរសៃ​របស់​វា​ឡើយ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com