ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿង​ទាំងនេះ​នឹង​កើតឡើង​បើសិនជា​អ្នក​មិនចេះ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ខ្លួន​ទេ​
10, Mar 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​នឹងមាន​អ្វី​កើត​ឡើងទៅ​បើសិនជា​កូ​ឡេ​ស្តេ​រ៉ុល​អ្នក​មិន​ត្រូវបាន​គ្រប់គ្រង​ល្អ​? នេះ​គឺជា​សំណួរ​ដែល​គេ​ច្រើនតែ​សួរ​ជា​ញឹកញាប់​។ បើសិនជា​អ្នកមាន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ឡើង​ខ្ពស់ រឿង​ដំបូង​គេ​បំផុត​ដែល​ត្រូវធ្វើ​នោះ​គឺ​គ្រប់គ្រង​វា​ឲ្យ​បាន​។ ខណៈពេលដែល​របប​អាហារ និង​ការហាត់​ប្រាណ​គឺជា​ការណែនាំ​ដំបូង​បំផុត​ពី​គ្រូពេទ្យ​នោះ តែ​វា​ទាំងពីរ​នេះ​ទំនងជា​មិន​គ្រប់គ្រាន់​ក្នុងការ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ឡើយ​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា នឹងមាន​អ្វី​កើត​ឡើងទៅ​បើសិនជា​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ឡើង​ខ្ពស់​មិនបាន​ព្យាបាល​?



​បើសិនជា​អ្នក​មិន​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​បានល្អ​ទេ វា​អាច​នឹង​បណ្តាល​ឲ្យ​ឡើង​ខ្ពស់​ក្នុង​សរសៃឈាម​រហូតដល់​ស្ទះ​សរសៃឈាម​បាន​។ វា​មិន​ត្រឹមតែ​រំខាន​ដល់​លំ​ហូរឈាម​ធម្មតា​ទេ តែ​ក៏​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​ខួរក្បាល ភ្នែក បេះដូង តម្រងនោម និង​ជើង​ផងដែរ​។ បើសិនជា​កំណក​ឈាមកក​ច្រើនជាង ៧០​ភាគរយ កន្លែង​នោះ​នឹង​ចាប់ផ្តើម​បង្ហាញ​ជា​រោគសញ្ញា​ជាច្រើន​ដែល​បញ្ជាក់ថា កំពុងតែ​លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ហើយ​ដូចជា​៖
•    ព្រឹល​ភ្នែក​
•    ដាច់​សរសៃឈាម​ខួរក្បាល​
•    ខ្សោយតម្រងនោម​
•    គាំងបេះដូង​
•    ឈឺចាប់​នៅ​ជើង​ខ្លាំងក្លា​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com