ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​សប្បាយចិត្ត​កាន់តែខ្លាំង គួរតែមាន​ទម្លាប់​ទាំងនេះ​ក្នុង​ជីវិត​
10, Mar 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ធ្វើខ្លួន​ឲ្យ​សប្បាយចិត្ត​ស្តាប់​មើលទៅ​ដូចជា​រឿង​មួយ​ងាយស្រួល​ណាស់ ប៉ុន្តែ​ធ្វើ​ទើប​ពិបាក​។ តើ​អ្នក​អាច​នឹង​ញញឹម​យ៉ាងម៉េច​ចេញទៅ​ក្រោយពី​ចំណាយពេល​វេលា​ពេញ​មួយថ្ងៃ​នៅ​កន្លែងធ្វើការ​ប្រកបទៅដោយ​ភាព​តានតឹង ហើយ​ត្រឡប់មកផ្ទះ​កូន​កូរ​បន្ថែមទៀត​នោះ​? ពេលខ្លះ អ្នក​ទំនងជា​អស់កម្លាំង​ខ្លាំង​ដែល​ត្រូវការ​ដោះស្រាយ​ជាមួយនឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀត​ក៏​ថា​បាន​។ ខណៈពេលដែល​ធ្វើខ្លួន​ឲ្យ​សប្បាយចិត្ត​រាល់ថ្ងៃ​ប្រហែលជា​អាចជា​រឿង​ពិបាកធ្វើ តែ​គន្លឹះ ក៏ដូចជា​ទម្លាប់​ដូចខាងក្រោម​នេះ​ប្រហែលជា​អាចជួយ​ឲ្យ​គោលដៅ​មួយ​នេះ​បានសម្រេច​។​



    ប្រើ​វិធី​សើច ឬ​ញញឹម​បំភាន់​ការពិត​

    ចំណាយពេល​ហាត់ប្រាណ​

    ដកដង្ហើម​ស្រូប​ខ្យល់អាកាស​បរិសុទ្ធ​

    បង្កើត​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជុំវិញខ្លួន​ឲ្យ​កាន់តែ​ល្អ និង​រឹងមាំ​

    ធ្វើ​ឲ្យ​ខ្លួន​កាន់​តែមាន​ប្រយោជន៍ ជាពិសេស​ការជួយ​សង្គម​រស់នៅ​

    ចំណាយលុយ​ដើម្បី​ការធ្វើដំណើរ​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់សម្រាក​

    តាំង​សមា​ធិ​

    បង្កើត​សន្តិភាព​ក្នុង​ជីវិត​តាមរយៈ​ចំណាយពេល​វេលា​ធ្វើ​អ្វីៗ​ចំពោះ​ខ្លួនឯង ជាពិសេស​ក្រុមគ្រួសារ​ឲ្យ​
    បាន​ច្រើន​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com