ជាតិ
PPWSA ផ្អាក​ផ្ត​ត់​ផ្គង់​ទឹក​នៅ​សង្កាត់​ចំនួន​៣ នៅ​យប់​ថ្ងៃ​សុក្រ​នេះ​
10, Mar 2017 , 8:39 am        
រូបភាព
រូបភាពពីគេហទំព័រPPWSA
រូបភាពពីគេហទំព័រPPWSA
ដោយ: ថ្មីៗ
​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PPWSA) នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក នៅក្នុង​សង្កាត់​ចំនួន​៣ រយៈពេល​ប្រមាណ ៧ ម៉ោង ចាប់ពី​ម៉ោង​៩​យប់ ដល់​ម៉ោង​៤​ភ្លឺ ថ្ងៃទី​១០ ខែមីនា​។ សង្កាត់​ទាំង​៣ គឺ​សង្កាត់​ទឹកថ្លា និង​សង្កាត់​ភ្នំពេញ​ថ្មី ក្នុង​ខណ្ឌ​សែន​សុខ និង​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។



​បើ​យោងតាម​លិខិត​របស់ PPWSA ជម្រាប​ទៅ​អភិបាលខណ្ឌ​ទាំង​២ ចុះ​ថ្ងៃទី​៦ ខែមីនា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​គ្រោង​កាត់​ភ្ជាប់​បំពង់​មេ​នាំ​ទឹក​ថ្មី​ទំហំ ៥០០​មី​លី​ម៉ែត្រ នៅ​ចិញ្ចើម​ខាងជើង​ផ្លូវ ៥៥P កែង​ផ្លូវ​សហព័ន្ធរុស្ស៊ី ចាប់ពី​ស្តុ​ប​ផ្សារ​ដី​ហុយ ដល់​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

​ដើម្បី​អនុវត្តន៍​ការងារ​កាត់​ភ្ជាប់​បំពង់​មេ​នាំ​ទឹក​ថ្មី ដែល​គ្រោង​ធ្វើ​នៅ​យប់​ថ្ងៃ​សុក្រ ទី​១០ ខែមីនា នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក នៅក្នុង​សង្កាត់ ទឹកថ្លា និង​សង្កាត់​ភ្នំពេញ​ថ្មី ក្នុង​ខណ្ឌ​សែន​សុខ និង​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ពី​ម៉ោង​៩​យប់ ដល់​ម៉ោង​៤​ភ្លឺ​៕


Tag:
 PPWSA
 ​ ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com