ពីនេះ ពីនោះ
ក្រម​ង៉ុ​យ ផ្តាំ​អ្នកចេះ​ចិន ឬ យួន កុំ​ឲ្យ​ចោល​ខ្មែរ
10, Mar 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុ​យ គឺជា​កវី​ផ្នែក​អប់រំ​ដ៏​ប៉ិនប្រសប់​ម្នាក់​នៅ​សម័យ​អាណាព្យាបាល​បារាំង និង​ជា​ស្តេច​ឧបករណ៍​សាដៀវ​ដ៏​ចំណាន​ផងដែរ​។ លោក​បាន​និពន្ធ​ស្នាដៃ​ជាច្រើន​ដូចជា​៖​ច្បាប់​ល្បើក​ថ្មី ច្បាប់​កេរកាល​ថ្មី សេចក្តី​រម្លឹក​ដាស់តឿន និង​ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​-​ស្រី​ជាដើម​។



​កំណាព្យ​របស់លោក​ថ្វីត្បិតតែ​បាន​និពន្ធ​តាំងពី​សម័យមុន​ក្តី ប៉ុន្តែ អត្ថន័យ និង​អត្ថរស នៅតែ​បង្កប់​ខ្លឹមសារ​អប់រំ​យ៉ាង​ជ្រាលជ្រៅ ដល់​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ​។ មាន​ឃ្លា​មួយ​នៃ​ច្បាប់​ល្បើក​ថ្មី របស់​លោកតា​ង៉ុ​យ បាន​ផ្តាំ​ដល់​ជនជាតិខ្មែរ​ដែល​ចេះ​ភាសា វប្បធម៌ និង​ទំនៀមទម្លាប់​របស់​សាសន៍​ចិន ឬ​យួន​(​វៀតណាម​បច្ចុប្បន្ន​) កុំ​ឲ្យ​ភ្លេច​អ្វីដែល​មានតម្លៃ​ជា​របស់​ខ្មែរ​។ 
[…]​កុំ​ភ្លើន​ភ្លេចខ្លួន ​ចេះ​សាសន៍​ចិន​យួន ​កុំ​ចោល​ខ្មែរ​យើង​
​កុំ​ធ្វើ​ក្រអឺត ​កុំ​ពើត​កុំ​ពើង ​កុំ​ពាក់ស្បែកជើង​
​ចូល​វត្ត​លោកសង្ឃ​។​[…]   
 
​ប្រភព​៖ «​ច្បាប់ក្រម​ង៉ុ​យ​» បោះ​ពុ​ម្ភ​ឆ្នាំ​១៩៧២ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​
 

Tag:
 ​ក្រម​ង៉ុ​យ​
 ​ច្បាប់​ល្បើក​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com