ពីនេះ ពីនោះ
ហេតុអ្វី​ខ្យល់​ជា​អ្នកបង្កើត​ពិភពលោក​?
10, Mar 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទស្សនវិទូ​ជនជាតិ​ក្រិច លោក អាណា​ស៊ី​ម៉ែន​(Anaxim‘ene) បាន​អះអាងថា ល្អង​រូបធាតុ​ដំបូង គឺ​កើតចេញពី​ខ្យល់​។ កើត​នៅ​ឆ្នាំ​៥៨៥  នឹង​ស្លាប់​នៅ​ឆ្នាំ​៥២៥ មុន​គ្រឹ​ស្ត​សករាជ លោក អាណា​ស៊ី​ម៉ែន យល់ថា ខ្យល់ មាន​តួនាទី​សំខាន់បំផុត​ក្នុង​ជីវិត​ធម្មជាតិ និង​ជីវិត​មនុស្ស​។


 
​លោក​អះអាង​បន្ថែមថា ខ្យល់​ដកដង្ហើម​ជា​ប្រភព​នៃ​ជីវិត​មនុស្ស​។ លោក​ថា ខ្យល់អាកាស​គ្របដណ្តប់​ពិភពលោក​ទាំងមូល ដោយ​បរិយាយ​បញ្ជាក់ថា ខ្យល់អាកាស​បង្កើត​វត្ថុ​ជាច្រើន​សណ្ឋាន​តាម​វិធី​២​យ៉ាង គឺ​៖ កម្រិត​ខាប់ និង​កម្រិត​របោះ​។ កម្រិត​ខាប់ និង​កម្រិត​របោះ​នៃ​ខ្យល់​បានកំណត់​ភាវៈ​នៃ​វត្ថុ​។ ខ្យល់​ខាប់​បង្កើត​ភាព​ត្រជាក់ ឯ​ខ្យល់​របោះ​បង្កើត​កំដៅ​។ 
 
​ឧទាហរណ៍​៖  បើ​គេ​ដកដង្ហើម​ខ្លាំង ដោយ​បង្រួម​បបូរមាត់ គេ​ដឹងថា មាន​ខ្យល់​ត្រជាក់​ចូលទៅក្នុង ពីព្រោះ​ខ្យល់​នោះ​មាន​កម្រិត​ខាប់​។ ប៉ុន្តែ​បើ​គេ​ដកដង្ហើម​ដោយ​បើក​បបូរមាត់​ឲ្យ​ធំ គេ​ដឹងថា​មាន​ខ្យល់​ក្តៅ​ឧណ្ហៗ ពីព្រោះ​ខ្យល់​នោះ​មាន​កម្រិត​របោះ​៕     
 
​ប្រភព​៖ «​ប្រវត្តិ​ទស្សនវិជ្ជា​ប​ស្ចឹ​ម​ប្រទេស​» រៀបរៀង​ដោយ បណ្ឌិត ឆ​យ យី​ហ៊ាង    

Tag:
 អាណា​ស៊ី​ម៉ែន
© រក្សាសិទ្ធិដោយ thmeythmey.com