ជាតិ
សង្គមជាតិ
អាជ្ញាធរ រកឃើញ​សាច់មាន់ និង​ប្រហិត​ខូចគុណភាព​ជាង​១​តោន​
12, Mar 2017 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
មន្ត្រី​កាំកុងត្រូល សហការ​ជាមួយ​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចាប់បាន​សាច់មាន់ និង​ប្រហិត​ចម្រុះ ខូចគុណភាព​ជាង​១​តោន នៅ​ថ្ងៃទី​៩ ខែមីនា នា​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។


 
​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សម្តី លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ដូច្នេះ​ថា សាច់មាន់ និង​ប្រហិត​ខូចគុណភាព​ទាំងនេះ គឺ​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ ដោយ​ដាក់​បង្កប់​ក្នុង​រទេះ​ដាក់​ទំនិញ​។  
 
​បើតាម​លោក ស៊ាន ស៊ី​ណាត អាជ្ញាធរ​ក៏បាន​ឃាត់ខ្លួន​អ្នកស៊ីឈ្នួល​អូស​រទេះ​២​នាក់​ដែរ ពាក់ព័ន្ធ​នឹង​ករណីនេះ និង​កំពុង​ស្រាវជ្រាវ​រក​ឈ្មួញ ដែល​នៅ​ពីក្រោយ​ការនាំ​ចូល​ទំនិញ​ខូចគុណភាព​ទាំងនេះ ចូល​ទឹកដី​កម្ពុជា​។​
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​រកឃើញ​ផលិតផល​ខូចគុណភាព និង​កម្ទ​ច​ចោល​ជាង​៧០​តោន​។ បើតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម ក្នុងចំណោម​ទំនិញ​ខូចគុណភាព​ទាំងនោះ​មាន​ផលិតផល​ចំណីអាហារ​ជាង​៣០​តោន ណែម ត្រី​ប្រហុក ស្ករត្នោត និង​សារ​ធាតុគីមី​សម្រាប់​កែច្នៃ​ស្ករត្នោត​ប្រមាណ​៤០​តោន​៕ 

Tag:
 ប្រហិត​
 ​គុណភាព​
© រក្សាសិទ្ធិដោយ thmeythmey.com