ជាតិ
សង្គមជាតិ
សមត្ថកិច្ច តាមចាប់ខ្លួនកូនប្រសាមន្ត្រីអាវុធហត្ថជាន់ខ្ពស់ម្នាក់ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា និងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
× អាជ្ញាធរ កំពុងតាមចាប់ជនសង្ស័យម្នាក់ ដែលជាកូនប្រសានាយរងសេនាធិការអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ការស្រាវជ្រាវចាប់ខ្លួននេះ ធ្វើឡើងតាំងពីថ្ងៃទី១១ ខែមីនាមក បន្ទាប់ពីកម្លាំងសតម្ថកិច្ចចាប់បានរថយន្តដឹកឈើចំនួន ២ គ្រឿង និងរកឃើញឈើប្រណិតជាច្រើនទៀត នៅឃ្លាំងស្តុកឈើរបស់ជនសង្ស័យ។
លោក អេង ហ៊ី អ្នកនាំពាក្យកងអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យតាមចាប់ខ្លួនជនសង្ស័យ ក្រោយរកឃើញបទល្មើសជាក់ស្តែងនេះ។ លោក អេង ហ៊ី បញ្ជាក់ដូច្នេះថា៖«ធម្មតាបទល្មើសជាក់ស្តែងអ៊ីចឹង គឺយើងតាមចាប់ខ្លួនតែម្តង»។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែមីនា កម្លាំងសមត្ថកិច្ច បានឃាត់ទុករថយន្តដឹកឈើ ២គ្រឿង ជាបន្តបន្ទាប់ ដែលមានការអះអាងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ី ស ជាកូនប្រសានាយរងសេនាធិការអាវុធហត្ថខេត្តកំពង់ស្ពឺនោះ។ ក្នុងប្រតិបត្តិការឃាត់រថយន្តដឹកឈើនោះ សមត្ថកិច្ចក៏ចាប់បានអ្នកបើកបរថយន្តម្នាក់ដែរ ខណៈអ្នកបើកបរម្នាក់ទៀត គេចខ្លួនបាត់។ ក្រោយឃាត់រថយន្តទាំង២គ្រឿងនេះ កម្លាំងសមត្ថកិច្ច បានទៅឆែកឆេរឃ្លាំងស្តុកឈើរបស់ជនសង្ស័យ ស្ថិតនៅក្រុងច្បារមនទៀត និងបានរកឃើញកំណាត់ឈើជាច្រើនដុំទៀតផង៕
Tag:
បទល្មើស
ព្រៃឈើ
អេង ហ៊ី
© រក្សាសិទ្ធិដោយ thmeythmey.com