ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្លៀក​ខោអាវ​តឹងៗ ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្លាប់​
11, Mar 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនបើ​អ្នក​ស្លៀកពាក់​រឹងៗ ឬ​រឹប​ខ្លាំងពេក ប៉ុន្មាន​ម៉ោង​ក្រោយមក អ្នក​ប្រហែលជា​នៅ​មិន​សុខ ឬ​មាន​អារម្មណ៍​ថា ពិបាក​ក្នុង​ខ្លួន​ណាស់ ហើយ​ប្រសិនបើ​អ្នក នៅតែ​ធ្វើបែបនេះ​ញឹកញាប់ ឬ​ប្រឹង​ស្លៀក​វា​ជាប់​រហូត​នោះ អាយុជីវិត​របស់​អ្នក ប្រហែលជា​រស់​មិន​បានយូរ​នោះទេ​។​



​ការសិក្សា​បានបង្ហាញ​ថា ការ​ស្លៀកពាក់​ខោអាវ​តឹងៗ អាច​ទៅ​បំផ្លាញ​ដល់​ប្រព័ន្ធ​ទឹករងៃ សង្កត់​ទៅលើ​សរសៃឈាម ប៉ះពាល់​សុខភាព​ទូទៅ និង​អារម្មណ៍​ផ្លូវចិត្ត​របស់​អ្នក​។​

-    ការ​ស្លៀកពាក់​ខោអាវ​តឹងៗ (​ជាពិសេស​ខោ​ក្នុង​) អាច​ប៉ះពាល់​ទៅលើ​សុខភាព​ក្រពះ​ពោះវៀន ដែល​អាចធ្វើ​ឲ្យ​អ្នក​រលាក​ក្រពះ ឡើង​ជាតិ​អាស៊ីត​ក្រពះ ដំបៅ​ក្រពះ និង​មហារីកក្រពះ​ជាដើម​។​
-    វា​ក៏​អាច​ប៉ះពាល់​ទៅ​ដ​លើ​ប្រព័ន្ធ​ទឹករងៃ ដែល​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក ពិបាក​ក្នុង​ការបញ្ចេញ​ជាតិពុល​។​
-    ការ​ស្លៀក​តឹង​ពេក អាចធ្វើ​ឲ្យ​ខូច​សរសៃប្រសាទ ឬ​សរសៃឈាម ពីព្រោះ​វា​ទទួលរង​ការ​សង្កត់​រ៉ាំរ៉ៃ ដែលជា​ហេតុ​ធ្វើ​ដៃជើង​របស់​អ្នក​ស្ពឹក ឬ​លែង​ដឹងអី​ជាដើម​។​
-    សម្រាប់​ស្ត្រី​ដែល​ចូលចិត្ត​ពាក់អាវ​ទ្រនាប់​យូរ ឬ​តឹង​ខ្លាំង វា​នឹងធ្វើ​ឲ្យ​សុដន់​របស់​អ្នក ប្រឈម​នឹង​បញ្ហា​សុខភាព​ជាច្រើន ដូចជា ឡើង​ជាំ ដុះ​សាច់ ឬ​កើត​ជំងឺមហារីក​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com