ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែប៉ោមពណ៌បៃតង មានជីវជាតិហួសពីការស្មាន!!
× គិតៗទៅ ផ្លែប៉ោមមានជីវជាតិច្រើនណាស់ដែលមានប្រយោជន៍ចំពោះសុខភាពមនុស្សយើង។ ជាក់ស្តែក សម្រាប់ផ្លែប៉ោមពណ៌បៃតងវិញ វាផ្ទុកទៅដោយជីវជាតិប្រកបដោយតុល្យភាព ហើយក៏ល្អបំផុតសម្រាប់បញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃផងដែរ បើសិនជាចង់សម្រកទម្ងន់បានសម្រេច និងសុខភាពទូទៅល្អ។
ខាងក្រោមនេះគឺជាគុណតម្លៃនៃជីវជាតិដែលមានក្នុងផ្លែប៉ោមពណ៌បៃតង ហើយក៏អាចជួយពង្រឹងដល់គុណភាពនៃជីវិតកាន់តែប្រសើផងដែរ នៅពេលអ្នកបានញ៉ាំវាជាប្រចាំ៖
គ្មានជាតិស្ករ ដូច្នេះល្អបំផុតសម្រាប់ការជួយសម្រកទម្ងន់
មានជាតិសរសៃដ៏ល្អមួយសម្រាប់សម្រួលដល់ចលនាពោះវៀន
មានជាតិទឹកខ្ពស់ដែលអាចបង្គ្រប់ជាតិទឹកក្នុងខ្លួនបាន
មានកាឡូរី និងកាបូអ៊ីដ្រាតទាប ដែលអាចជួយដល់ការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព
ផ្ទុកទៅដោយវីតាមីនជាច្រើន និងជាតិរ៉ែមួយចំនួន ក្នុងកម្រិតមធ្យម
មិនមានអាស៊ីតខ្លាញ់ និងកូឡេស្តេរ៉ុល ដូច្នេះវានឹងល្អចំពោះសុខភាពបេះដូង
មានអង់ទីអុកស៊ីដង់ និង Phytochemicals មួយចំនួនដែលល្អចំពោះសុខភាពទូទៅ៕
ត្រួតពិនិត្យដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com