អនុប្រធាន​ក្លិប Leicester ជឿជាក់​លើ​អ្នកចាត់ការ​ថ្មី លោក Craig Shakespeare
កីឡាអន្តរជាតិ
អន្តរជាតិ
អនុប្រធាន​ក្លិប Leicester ជឿជាក់​លើ​អ្នកចាត់ការ​ថ្មី លោក Craig Shakespeare
13, Mar 2017 , 5:11 pm        
រូបភាព
 
«​យើង​តែងតែ​ដឹងថា​ក្រុម​នេះ​នៅតែមាន​ការគ្រប់គ្រង​បានល្អ នៅពេលដែល​យើង​សុំ​ឲ្យ​គាត់​ដឹកនាំ​ក្រុម​ក្នុង​រយៈពេល​២​សប្តាហ៍​កន្លងមកនេះ​» នេះ​ជាការ​លើកឡើង​របស់​អនុប្រធាន​ក្លិប Leicester City លោក Aiyawatt Srivaddhanaprabha ដែល​សរសើរ​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​កញ្ជ្រោង​ខៀវ Leicester លោក Craig Shakespeare ។​


​លោក Craig Shakespeare ត្រូវបាន​ក្លិប​ការពារ​តំណែង​ជើងឯក​លី​ក​កំពូល​អង់គ្លេស Leicester City ប្រកាស​តែង​តាំ​ជា​អ្នកចាត់ការ​ថ្មី​ជំនួស​កៅអី​លោក Claudio Ranieri រហូតដល់​បញ្ចប់​រដូវ​កាល​នេះ​។ 
  
 
​ក្រោយ​បញ្ឈប់​តំណែង​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​លោក Claudio Ranieri កាលពី​ខែ​មុន​មក លោក Shakespeare ត្រូវ​ទទួលបន្ទុក​ដឹកនាំ​ក្រុម​នេះ​បណ្តោះអាសន្ន​។ ពីរ​ប្រកួត​ក្រោម​ការដឹកនាំ​របស់​អ្នក​ចាត់​សញ្ជាតិ​អង់គ្លេស​វ័យ​៥៣​ឆ្នាំនេះ Shakespeare បាន​ជួយ​ឲ្យ Leicester ទទួល​ជ័យជម្នះ​ទាំងពីរ​ប្រកួត ដោយ​យកឈ្នះ Liverpool ៣-១ និង Hull City ៣-១​។​
  
 
​បន្ទាប់ពី​មើលឃើញ​ពី​ការដឹកនាំ​ល្អ​ដោយ​ទទួលបាន​៦​ពិន្ទុ​បន្ថែម ដែល​អាច​នាំ​ក្រុម​ឲ្យ​មា​នគ​ម្រា​ត​ឆ្ងាយ​ពី​តំបន់​ត្រូវគេ​កាត់ចោល​នោះ អនុប្រធាន​ក្លិប Leicester City លោក Aiyawatt Srivaddhanaprabha សរសើរ​ផង និង​សម្រេច​ផ្តល់​តំណែង​អ្នកចាត់ការ​នេះ​រហូតដល់​បញ្ចប់​រដូវ​កាល​តែម្តង​។​
 
Leicester City នឹងមាន​កាតព្វកិច្ច​សំខាន់​មួយទៀត​នៅ​យប់​ថ្ងៃ​អង្គារ ដោយ​ទទួលភ្ញៀវ​ក្រុម Sevilla ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប Champions League ជើង​ទី​២​។ ហើយ​ជើង​ទី​១ Leicester ចាញ់​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​អេ​ស្ប៉ា​ញ​នេះ​២​ទល់នឹង​១៕











Tag:
 បាល់ទាត់​
  Craig Shakespeare
  Claudio Ranieri
  Leicester City
© រក្សាសិទ្ធិដោយ thmeythmey.com