បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
លោកស្រស់ គ្មានលុយ តែជិះម៉ូតូប្លែកពីគេ
× ទៅដល់ស្រុកជើងព្រៃនៃខេត្តកំពង់ចាម នាយ យ៉ាន បានជួប មនុស្សប្រុសមួយក្រុម។ អ្វីដែលបានទាក់ទាញនាយយ៉ាន គឺមិនមែនមនុស្សប្រុសមួយក្រុមនោះទេ ប៉ុន្តែគឺជាម៉ូតូដ៏ចម្លែកដែលនាយយ៉ានមិនដែលឃើញ។ ម៉ូតូចម្លែក តែមិនមែនជាម៉ូតូថ្លៃទេ គឺជាម៉ូតូថោក ឬគ្មានតម្លៃផងក៏មិនដឹង។ បើគេឃើញម៉ូតូមួយនេះ គេមិនបានសួរថា តើម៉ូតូនេះខ្វះគ្រឿងអ្វីខ្លះនោះឡើយ ព្រោះគេនឹងរាប់មិនអស់នោះទេ។ ប៉ុន្តែបើគេសួរថា តើម៉ូតូនេះមានអ្វីខ្លះ? ចម្លើយមានយ៉ាងខ្លី៖ ម៉ាស៊ីន កង់ ចង្កូត។ លោក ស្រស់ ដែលជាម្ចាស់ម៉ូតូនេះ បានប្រាប់នាយ យ៉ាន ថា គាត់ទើបតែទិញម៉ូតូនេះបាន៣ឆ្នាំប៉ុណ្ណោះ។
សូមស្តាប់បទសម្ភាសន៍នាយ យ៉ាន ដូចតទៅ៖
Tag:
នាយយ៉ាន
ជើងព្រៃ
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com