ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ញ៉ាំ​អាហារ​ពេលយប់​ជ្រៅ មិនល្អ​ចំពោះ​សុខភាព​ទេ
15, Mar 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ

​តើ​អ្នកមាន​យល់ថា ខ្លួនឯង​ចេះតែ​ភ្ញាក់​ពី​គេង​កណ្តាលយប់​ដើម្បី​ទៅផ្ទះ​បាយរ​កអី​ញ៉ាំ​ជា​ញឹកញាប់​ដែរ​ទេ​? បើសិនជា​រឿងនេះ​អ​ញ្ជឹ​ង​មែន អ្នក​ប្រហែលជា​ឆ្ងល់​ហើយ​ថា​ហេតុអ្វី​បានជា​ការ​ញ៉ាំ​អាហារ​ពេលយប់​អ្នក​មិន​គ្រប់គ្រាន់​ចំពោះ​ការបំបាត់​ភាព​ឃ្លាន​។​



​ខណៈពេលដែល​ការ​ញ៉ាំ​អាហារសម្រន់​នៅពេល​យប់​ជ្រៅ​មិនមែនជា​បញ្ហា​ធំដុំ តែ​វា​ក៏​ជា​រឿង​គួរតែ​ចៀសវាង​ដែរ ដោយសារតែ​វា​មានគុណ​វិ​ប​ត្ត​ច្រើន​។​

​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ហើយ​ក្រពះ​មិន​កិន​ទៀត​
​ការ​ញ៉ាំ​អាហារ​ពេលយប់​ជ្រៅ​ប្រហែលជា​បណ្តាល​ឲ្យ​មាន​បញ្ហា​ច្រើន​ដល់​ក្រពះ ជាពិសេស​មិន​ងាយ​រំលាយ​ស្រួល​តែម្តង​។ ក្រៅពីនេះ វា​នឹង​រំខាន​ដល់​ការ​គេង ច្រាល​ទឹក​អាស៊ីត​ក្រពះ​មក​បំពង់ក ក្រហាយ​ដើមទ្រូង​ជាដើម​។​

​មិនអាច​ញ៉ាំ​អាហារ​ពេលព្រឹក​បាន ដោយសារតែ​ឆ្អែត​ពី​យប់​
​ការដែល​ញ៉ាំ​អាហារ​ពេលយប់​ជ្រៅៗ​អាចធ្វើ​ឲ្យ​អ្នក​ឆ្អែត​ដល់​ព្រឹក​ដែរ​។ អាហារ​ពេលព្រឹក​គឺជា​អាហារ​ដ៏​សំខាន់បំផុត​សម្រាប់​បង្កើន​ការរំលាយ​អាហារ​ក្នុង​ខ្លួន ដូច្នេះ​ការដែល​មិនបាន​ញ៉ាំ​អាហារ​ពេលព្រឹក​អាចធ្វើ​ឲ្យ​អ្នក​ឃ្លាន​កាន់តែខ្លាំង​នៅពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់​។​

​ធាត់​កាន់តែខ្លាំង​
​ការ​ស្រាវ​ជ្រា​បាន​បង្ហាញថា ការ​ដែលមាន​ទម្លាប់​ញ៉ាំ​អាហារ​មិន​ទៀង​ពេលវេលា​ប្រហែលជា​បណ្តាល​ឲ្យ​កើនឡើង​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន និង​ធាត់​ជ្រុល​បាន​។​

​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​
​ការ​ញ៉ាំ​អាហារ​ពេលយប់​ជ្រៅ​អាចជា​រឿង​មួយ​ពិបាក ដោយសារតែ​វា​នឹងធ្វើ​ឲ្យ​អ្នក​តែង​ជ្រើសរើស​អាហារ​ណា​ដែល​មិន​ផ្តល់​សុខភាព​ក្នុង​ការបម្រើ​ភាព​ឃ្លាន​អ្នក​។ ដូច្នេះ​ការដែល​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ដូចជា អាហារ​លឿន ជាពិសេស​បឺ​ហ្គឺ ភី​ហ្សា អាច​ប៉ះពាល់​ដល់​សុខភាព​ច្រើនណាស់​។​

​រំខាន​ការ​គេង​
​ការដែល​ភ្ញាក់​ពី​គេង​នៅពេល​យប់​ជ្រៅ​ដើម្បី​ញ៉ាំ​អាហារ គឺជា​ហេតុផល​មួយ​ដែល​រំខាន​ដល់​ការ​គេង​ស្រាប់​ហើយ​។ ដូច្នេះ​អ្នកនឹង​ប្រឈម​ខ្លាំង​ក្នុងការ​គេង​មិន​លក់​ក្រោយពី​ញ៉ាំ​អាហារ​រួច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com