ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​មាន​ប្រយោជន៍​ក្នុងការ​ថែរក្សា​ប្រអប់ជើង​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​
15, Mar 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ទឹកនោមផ្អែម​ច្រើន​តែមាន​ផលវិបាក​ច្រើន​ទៅលើ​ប្រអប់ជើង​ខ្លាំងជាងគេ ព្រោះ​វា​អាច​ប្រឈម​ខ្ពស់​នឹង​ការបង្ក​រោគ និង​របួស​ដោយ​មិនដឹង​ខ្លួន​។ បើសិនជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម រាល់​ការ​មាន​របួស​ទាំងអស់​អាច​នឹងមាន​គ្រោះថ្នាក់ ហើយ​ប៉ះពាល់​ដល់​អាយុជីវិត​ទៀត​។ ចំពោះ​ប្រអប់ជើង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សរីរាង្គ​ដែល​ងាយ​នឹងមាន​របួស​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដូច្នេះ​យក​ល្អ​គួរតែ​ធ្វើយ៉ាងណា​ការពារ និង​ថែរក្សា​សុខភាព​ប្រអប់ជើង​ឲ្យ​បានល្អ​ផង​ដូចជា​៖



ពិនិត្យ​ប្រអប់ជើង​ជា​រៀងរាល់ថ្ងៃ ក្រែង​មាន​អាកា​រៈដាច់​ដោច ដំបៅ ហើម ឡើងក​ន្អួ​ល​ក្រហម ឬ​ក្រចកជើង​មានការ​បង្ក​រោគ​
លាង​សម្អាត​ប្រអប់ជើង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​រាល់ថ្ងៃ​ដើម្បី​បង្កើន​លំហូរ​ឈាម​
ផ្តល់​ភាព​សំណើម​ដល់​ប្រអប់ជើង​ក្រោយពី​លាង​សម្អាត​រួច តាមរយៈ​ការ​លាប​ឡូ​សិន ឬ​ក្រែ​ម​ថែរក្សា​ភាព​សើម ទន់ និង​រលោង​របស់​ជើង​
 វិធី​ដ៏​ល្អ​បំផុត​គឺ​ការ​កាត់​ក្រចកជើង​ឲ្យ​បាន​ខ្លីៗ ជាពិសេស​ក្រោយ​លាង​សម្អាត​ទឹក​រូ​ច ព្រោះ​ក្រចកជើង​នឹង​ទន់​ងាយស្រួល​កាត់​។​
ចូរ​ជ្រើសរើស​ស្បែកជើង​ណា​ដែល​សម​នឹង​ជើង​បំផុត​នៅពេល​ចេញដំណើរ​ទៅខាង​ក្រៅ​។ អ្វីដែល​កាន់តែ​សំខាន់​ត្រូវតែមាន​ស្រោមជើង​ផងដែរ​។​
ចូរ​កុំ​ពាក់​ស្រោមជើង​ដែល​តឹងៗ ជាពិសេស​ស្រោម​ជើងមាន​កៅស៊ូរឹត ព្រោះ​វា​អាច​រំខាន​ដល់​លំ​ហូរឈាម​ចិញ្ចឹម​ប្រអប់​ជើងបាន​។​
ត្រូវ​រស់នៅ​មាន​ភាព​ស​កម្ម​ជានិច្ច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com