ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ជ្រុះ​សក់​ក្នុងពេល​មាន​ផ្ទៃពោះ គួរតែ​...
16, Mar 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​មាន​ផ្ទៃពោះ​គឺជា​ពេលវេលា​មួយ​ដែល​រាងកាយ​អ្នកមាន​ការប្រែប្រួល​ច្រើន ទាំង​ផ្លូវកាយ អារម្មណ៍ និង​អ័រម៉ូន​។ ចាប់តាំងពី​ចំនួន​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​កើន​ឡើងមក អ្នក​គួរតែ​រំពឹងថា​សក់​មាន​ភាពរ​លើ​បរ​លោង​ខ្លាំង ប៉ុន្តែ​មាន​ស្ត្រី​ជាច្រើន​បែរជា​ជ្រុះ​សក់​ខ្លាំង​ទៅវិញ​។ ដូច្នេះ​យក​ល្អ​គួរតែ​ថែរក្សា​សក់​ឲ្យ​បានល្អ​ផង​ក្នុងពេល​មាន​ផ្ទៃពោះ ជាមួយនឹង​គន្លឹះ​ដូចខាងក្រោម​នេះ​៖



ចូរ​ចៀសវាង​ការចង​សក់​តឹងៗ​ពេក តែ​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​សក់​មាន​ភាព​រលង់ និង​ផាសុកភាព​
ចូរ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ដោយ​ធ្វើយ៉ាងណា​សម្បូរ​ជាតិ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន និង​ព្យាយាម​ញ៉ាំ​ដើម្បី​មនុស្ស​ពីរ​នាក់​។​
អាច​ប្រើ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​ពីលើ​ស្បែកក្បាល​បាន​ដើម្បី​បន្ថយ​ការ​ជ្រុះ​សក់​។​
ចូរ​ចៀសវាង​ការប្រើ​ឧបករណ៍​ផ្លំ​សក់​ឲ្យ​ស្ងួត ឬ​អ៊ុត​សក់ត្រង់ ព្រោះ​វា​គ្រាន់តែ​ធ្វើ​ឲ្យ​សក់​ខូច​កាន់តែខ្លាំង​ប៉ុណ្ណោះ​។​
ប្រើ​ក្រាស​សិតសក់​ដែលមាន​ចន្លោះ​ធំៗ​

​ការ​ជ្រុះ​សក់​ក្នុងពេល​មាន​ផ្ទៃពោះ​មិនមែនជា​រឿង​ធ្ងន់ធ្ងរ​រហូតដល់​ទំពែក​ក្បាល​ឡើយ​។ បើសិនជា​អ្នក​ពិតជា​សម្គាល់​ឃើញ​មាន​អាកា​រៈ​បែបនេះ​មែន យក​ល្អ​គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​ផង​ក្រែ​មាន​បញ្ហា​អតុល្យភាព​អ័រម៉ូន​ធ្ងន់ធ្ងរ កង្វះ​ជីវជាតិ និង​មាន​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com