ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​បង្កើន​ការចងចាំ កាន់តែ​ល្អ​គួរតែ​...
17, Mar 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុងតែ​ពិបាក​នឹង​ចងចាំ​នូវ​អ្វីដែល​ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ​ដែរ​? មែនហើយ រឿងនេះ​គ្មាន​នរណា​ដែល​ចៀស​មិន​ផុត​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​តែងតែមាន​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​បន្ថយ​រឿងនេះ​កុំ​ឲ្យ​វា​កើតឡើង​លឿន​ពេក​។ ជាមួយគ្នានេះដែរ ខ្ញុំ​មាន​វិធីសាស្ត្រ​មួយ​ដែល​ល្អ ហើយ​អាច​ធ្វើបាន​ដោយ​មិនបាច់​ចំណាយ​អ្វី​ច្រើន​ឡើយ នោះ​គឺ​ការហាត់​ប្រាណ​ជាប្រចាំ​។​



​ជឿ​ឬ​អត់ថា នៅពេល​អ្នក​កំពុងតែ​ហាត់ប្រាណ ចិត្តគំនិត​អ្នក​ក៏​ហាត់ប្រាណ​តាម​ដែរ​។ លំ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក​អាចធ្វើ​ឲ្យ​ចរន្តឈាម​ឡើង​ខ្ពស់ និង​បង្កើន​ចំនួន​អុកស៊ីសែន​ទៅ​ខួរក្បាល ព្រមទាំង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ទៀត​ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង​សរសៃឈាម ដែល​នាំ​ឲ្យ​បាត់បង់​ការចងចាំ​បាន​។​

​ការហាត់​ប្រាណ​នៅពេល​ព្រឹក​អាចជួយ​អ្នក​សម្អាត​ខួរក្បាល​បាន​យ៉ាង​ល្អ និង​ផ្តោតអារម្មណ៍​កាន់តែ​ស្រួល​លើ​ការងារ​ថ្ងៃ​ថ្មី​របស់​អ្នក​។​

​ការហាត់​ប្រាណ​ដែល​ទាមទារ​ឲ្យ​មានការ​សហ​ការណ៍​រប​ស់រាង​កាយ តែងតែ​ល្អ​ក្នុងការ​ថែរក្សា​ចិត្តគំនិត​កាន់តែ​មាន​ភាព​សកម្ម​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com