ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែដើរ ១៥នាទីក្នុងមួយថ្ងៃ ធ្វើឲ្យរាងកាយផ្លាស់ប្តូរដល់ម្លឹងផង!!
× ការដើររយៈពេល ១៥នាទីជារៀងរាល់ថ្ងៃអាចជួយឲ្យមនុស្សយើងរស់បានយូរ។ មានការសិក្សាច្រើនណាស់ដែលបង្ហាញអំពីរឿងនេះ ព្រោះគេរកឃើញថា ការចំណាយពេលប៉ុណ្ណឹងជារៀងរាល់ថ្ងៃក្នុងការដើរ វានឹងកាត់បន្ថការប្រឈមនឹងការឆាប់ស្លាប់រហូតដល់ ២២ភាគរយ។ ហេតុដូច្នេះហើយ គ្រូពេទ្យតែងណែនាំឲ្យធញវើសកម្មភាពរាងកាយក្នុងកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០នាទីក្នុងមួយសប្តាហ៍។
ចំពោះអត្ថប្រយោជន៍បន្ថែមនៃការដើររយៈពេល ១៥នាទីក្នុងមួយថ្ងៃអាចនឹងមានដូចជា៖
• ជួយដល់ការសម្រកទម្ងន់
• បង្កើនចំនួនវីតាមីន D ក្នុងខ្លួន
• បំបាត់ការឈឺចាប់
• ធ្វើឲ្យមានអារម្មណ៍ល្អ
• ពង្រឹងដ់មុខងារបេះដូងសរសៃឈាម
• ជួយបង្ការជំងឺទឹកនោមផ្អែម
• បង្ការមហារីកពោះវៀនធំ សុដន់ និងសួត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com