ជាតិ
សម្ដេច ហេង សំរិន,សម្ដេច ហ៊ុន សែន និងសម្ដេច ស ខេង ចូលរួមពិធីបុណ្យសពសម្ដេច សុខ អាន
×
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ មីនានេះ គណៈប្រតិភូរដ្ឋាភិបាលជាច្រើនរូប បានចូលរួមពិធីបុណ្យសពសម្ដេច សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
មន្រ្តីជាន់ខ្ពស់ទាំងនោះរួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា និងជួររដ្ឋាភិបាល ដែលត្រូវបានដឹកនាំដោយប្រធានរដ្ឋសភាសម្ដេច ហេង សំរិន, សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង។
សម្ដេច សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព នៅថ្ងៃទី១៥ មីនា ដោយរោគាពាធ នៅក្នុងមន្ទីពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជន្មាយុ៦៦ឆ្នាំ។
Tag:
ហ៊ុន សែន
ហេង សំរិន
ស ខេង
សុខ អាន
© រក្សាសិទ្ធិដោយ thmeythmey.com