ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
នយោបាយជាតិ
ការបាត់បង់សម្តេច សុខ អាន...!
16, Mar 2017 ,
10:39 pm
រូបភាព
×
ដោយ:
ថ្មីៗ
ការងារដ៏យូរអង្វែងក្នុងរដ្ឋាភិបាល ជាពិសេសស្នាដៃលេចធ្លោមួយចំនួន ដូចជាការជំរុញមានដំណើរការកាត់ទោសខ្មែរក្រហម ការប្រឹងប្រែងរហូតដល់មានការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាដើមនោះ បានធ្វើឲ្យអ្នកនយោបាយកំពូល និងមន្ត្រីក្រោមឱវាទ មានការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាព
សម្តេច សុខ អាន
។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា៖ «សម្តេចវិបុលបញ្ញា សុខ អាន ជាបញ្ញាជនប្រកបដោយថាមពលដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ»។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមតស៊ូលះបង់បម្រើប្រទេសជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានធ្វើឲ្យកម្ពុជាមានការរីកចម្រើនមកទល់សព្វថ្ងៃ។ នេះ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតម្នាក់របស់កម្ពុជា ដែលយើងទាំងអស់គ្នាចងចាំជានិច្ច»។
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖«សម្តេចវិបុលបញ្ញា បានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ និងសង្គមជាតិដោយស្មោះស ព្រមទាំងបានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី ចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី លើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិ និងនាំមកនូវអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅកម្ពុជា»។
លោក នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា៖ «ការបាត់បង់រូបសម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់ឥស្សរជនដ៏ឧត្តុង្គឧត្តមរបស់ជាតិមួយរូបដែលបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីប្រកបដោយស្នាដៃសំខាន់ៗដើម្បីបម្រើជាតិ មាតុភូមិ និងបានចូលរួមក្នុងបេសកកម្មដ៏ថ្លៃថ្លាដើម្បីបុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពជាតិទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «ក្នុងសម័យសាលារដ្ឋបាល (ENA) សិស្សថ្នាក់ការទូតជំនាន់ទីពីរ មានចំនួនដប់ពីរនាក់ ។ ក្រោយ ១៩៧៩ យើងបានជួបគ្នាតែពីរនាក់គត់ គឺ សម្តេច សុខអាន និង រូបខ្ញុំ ។ ពេលនេះ គាត់ទៅមុនហើយ ។ សូមវិញ្ញាណក្ខន្ធមិត្តបានទៅសោយសុខចុះ» ។
លោក ហ៊ុន ម៉ាណែត៖ «យើងទាំងអស់គ្នាបានបាត់នូវវីរជនមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីសម្រេចនូវការងារធំៗជាច្រើនក្នុងបុព្វហេតុជាតិនិងប្រជាជនយើង»។
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ «យើងចងចាំមិនភ្លេចនូវតួនាទីដ៏ចម្បងរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំកិច្ចការតស៊ូផ្លូវច្បាប់លើករណីតំបន់ជុំវិញប្រាសាទព្រះវិហារក្នុងដំណាក់កាលថ្មីៗនេះ»។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ៖ «សម្តេចវិបុលបញ្ញា សុខ អាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចា និងការបង្កើតសាលាក្តីខ្មែរក្រហម ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះនៃរបបខ្មែរក្រហម»។
លោក ចាន់ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី៖ «ប្រជាជាតិខ្មែរបានបាត់បង់សម្ដេចវិបុលបញ្ញា សុខ អាន មហាវីរបុរសខ្មែរ អ្នកឯកទេសចរចាវប្បធម៌»។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង៖ «យើងទាំងអស់គ្នាបានបាត់បង់ឥស្សរជន បញ្ញាជន អ្នកនយោបាយ អ្នកការទូតដ៏ឈ្លាសវៃម្នាក់និងមានថ្វីដៃសម្រាប់យើង»។
លោក នេត្រ ភត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ៖ «សម្តេចវិបុលបញ្ញា សុខ អាន ចូលរួមយ៉ាងសកម្មនៅក្នុងការស្តារនិងកសាងជាតិឡើងវិញចាប់តាំងពីកម្ពុជាបានចាក ផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត រហូតដល់កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ គួរជាទីមោទនៈរហូតមកទល់សព្វថ្ងៃនេះ»។
ខាងក្រោមនេះជាសារដែលចែករំលែកតៗគ្នានៅលើបណ្តាញសង្គមទាក់ទងនឹងគុណសម្បត្តិប្រាំពីរយ៉ាង និងតម្លៃនៃស្នាដៃរបស់សម្តេចសុខ អាន៖
១- ជាវរជននៃបេតិកភណ្ឌជាតិខ្មែរ និងបេតិកភណ្ឌពិភពលោក ប្រាសាទអង្គរ និងប្រាសាទព្រះវិហារ
២- ជាបណ្ឌិតសភាចារ្យ និងជាមរតកនៃបញ្ញាញាណ
៣- ជាអ្នកការទូតដ៍ចំណាននិងកិច្ចសហប្រតិបត្តិការ
៤- ជាសាក្សីនិងជាអ្នកតំណាងនៃយុត្តិធម៌អន្តរជាតិ និងសម្រាប់ប្រជាជនខ្មែរក្នុងដំណេីរការ សាលាក្តីខ្មែរក្រហម
៥- ជាប្រតិបត្តិករនៃសន្តិភាព និងជាអ្នកឈានមុខនៃដំណេីរការកែទម្រង់រដ្ឋ
៦- ជាមន្ត្រីអធិបតេយ្យក្នុងការបំរេី ជាតិ សាសនា ព្រះមហាក្សត្រ ដោយស្មោះត្រង់បំផុតអស់មួយជីវិត
៧- ជាជីតា ជាស្វាម៉ី ជាឪពុក និងជារៀមច្បងគ្រួសារ ក្នុងតម្លៃនៃក្តីស្រឡាញ់៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សុខ អាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម