លោក Jose Mourinho បានប្រើ Ashley Young យកចេកមួយផ្លែដែលបកសំបករួយហុចឲ្យ Marcos Rojo ញុំានៅកំឡុងការប្រកួតដែលក្រុមបិសាចក្រហម Manchester United យកឈ្នះ Rostov ១-០ នៃក្របខណ្ឌ Europa League វគ្គ១៦ក្រុមកាលពីយប់មិញ។
ខ្សែការពាររបស់បិសាចក្រហម Marcos Rojo ហាក់អស់កំលាំង និងត្រូវការថាមពលបន្ថែមនៅពេលកំពុងប្រកួតរវាង Man Utd និង Rostov បានស្នើសំចេកមួយផ្លែពីគ្រូបង្វឹកលោក Jose Mourinho ហើយចេកមួយផ្លែនោះបានផ្ញើតាមខ្សែបម្រើ Ashley Young ដែលកំពុងរត់កម្តៅសាច់ដុំហុតឲ្យ Rojo ញុុុំានៅលើទីលានភ្លាមៗតែម្តង៕