ពីនេះ ពីនោះ
តើ​នីតិរដ្ឋ​មាន​អត្ថន័យ​ដូចម្តេច​?
18, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖
​នីតិ (​ន​) មានន័យថា ច្បាប់​,​ឧបាយ​ជា​គ្រឿង​ណែនាំ​,​បែបផែន​,​ទំនៀមទម្លាប់​ប្រពៃណី​។
​រដ្ឋ  (​ន​) មានន័យថា ប្រទេស​, ដែន​, រាស្ត្រ​,​ប្រជាជន​។



​យោងតាម​សន្ទានុក្រម​ពាក្យថ្មី​របស់​សាស្ត្រាចារ្យ ទូច គឹម​ស្រ៊ាង បាន​ពន្យល់ថា​៖
​ពាក្យ​ថា នីតិរដ្ឋ (​ន​) រដ្ឋ​អាស្រ័យ​ច្បាប់​, រដ្ឋ​មាន​ប្រព័ន្ធ​ច្បាប់​,​រដ្ឋ​មានការ​អនុវត្ត​ច្បាប់​និង​ការគោរព​ច្បាប់​ដោយ​ពេញលេញ​មាន​ប្រព័ន្ធ​ទទួលខុសត្រូវ និង​យុត្តិធម៌​ជាក់លាក់​។
​ជាទូទៅ នីតិរដ្ឋ គឺមាន​ធាតុ​ចំនួន​៣​។

​ទី​១) រដ្ឋ​មានច្បាប់​៖ នៅ​កម្ពុជា អ្នក​ដែលមាន​សិទ្ធិ​ធ្វើ​ច្បាប់ គឺ​រដ្ឋាភិបាល និង​រដ្ឋសភា​
​ទី​២) រដ្ឋ​ដែល​អនុវត្តន៍​ច្បាប់​៖ នៅ​កម្ពុជា អ្នក​ដែល​អនុវត្តន៍​ច្បាប់ គឺ​តុលាការ​។​
​ទី​៣) ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ មានន័យថា ការអនុវត្ត​ច្បាប់ ត្រូវធ្វើ​ដោយ​ស្មើភាព​គ្នា ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជាតិ​សាសន៍ សាសនា​…៕               


Tag:
 នីតិរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com