ពីនេះ ពីនោះ
​ជរា និង​សេចក្តីស្លាប់ តែង​កៀង​ទៅ​នូវ​អាយុ​របស់​សត្វ​ទាំងឡាយ
24, Jun 2017 , 8:29 am        
រូបភាព
ដោយ:
​ព្រះសម្មាសម្ពុទ្ធ បាន​ប្រៀបប្រដូច​ជីវិត​មនុស្ស ដែល​ត្រូវ​ជរា និង​មច្ចុរាជ កៀង​ទៅ​រាល់ថ្ងៃ ដូចជា​អ្នក​ឃ្វាលគោ កៀងគោ​ដូច្នោះ​ដែរ​។



​ព្រះពុទ្ធ បាន​សម្តែង​ពី​ភាពមិន​ទៀងទាត់​នៃ​អាយុជីវិត​របស់​មនុស្ស ដោយ​ព្រះអង្គ​សម្តែង​យ៉ាងនេះ​ថា​៖« គង្វាលគោ រមែង​កៀងគោ​ទៅកាន់​ទី​គោចរ​ដោយ​អាជ្ញា (​ដំបង ឬ​រំពាត់​)  យ៉ាងណាមិញ ជរា គឺ​សេចក្តី​ទ្រុឌទ្រោម និង​មច្ចុ គឺ​សេចក្តីស្លាប់ ក៏​តែង​កៀង​នូវ​អាយុ​របស់​សត្វ​ទាំងឡាយ ដូច្នោះ​ដែរ​»​។​

​ជាងនេះទៅទៀត ព្រះពុទ្ធ​ត្រាស់​សម្តែង​ដូច្នេះ​ទៀតថា​៖« កាយ​នេះ ប្រៀបដូចជា​ដុំ​ពពុះទឹក និង​មាន​សភាព​ដូចជា​ថ្ងៃបណ្តើរកូន​។ ព្រះអង្គ​បន្ត​សម្តែង​បែបនេះ​៖«​សង្ខារធម៌​ទាំងឡាយ មិន​ទៀង​មែនពិត មាន​កិរិយា​កើតឡើង​ហើយ នឹង​វិនាស​ទៅវិញ​ជាធម្មតា រមែង​កើតឡើង​ហើយ​រលត់ទៅវិញ លុះតែ​រលត់​នូវ​សង្ខា​ទាំងឡាយ​នោះ​ហើយ  ទើប​ប​បាន​នូវ​សេចក្ដីសុខ​គ្រប់យ៉ាង​»​។​




Tag:
 ព្រះពុទ្ធ​
  ធម៌
© រក្សាសិទ្ធិដោយ thmeythmey.com