ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំណឹង​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែ​ល្ហុង​
18, Mar 2017 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ល្ហុង​ត្រូវបាន​គេ​ស្គាល់​ថា ជា​ផ្លែឈើ​ដ៏​មាន​រស់ជាតិ​ឆ្ងាញ់ ហើយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​ថែមទៀត​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្វីដែល​ខ្ញុំ​លើក​មក​និយាយ​នេះ ចង់​សម្តៅ​តែ​លើ​ល្ហុង​ទុំ​ប៉ុណ្ណោះ​។ ក្រៅពី​ផ្អែម​ឆ្ងាញ់ យើង​គួរតែ​ស្វែងយល់​បន្ថែមទៀតថា តើ​ល្ហុង​មាន​ផលចំណេញ​អ្វីខ្លះ​បើសិនជា​ញ៉ាំ​វា​ច្រើន​?



    មាន​វីតាមីន C ដែល​អាច​ជំរុញ​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង​
    ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ក្នុងការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
    ការ​ញ៉ាំ​ល្ហុង​រាល់ថ្ងៃ​អាចជួយ​ពង្រឹង​ដល់​ការរំលាយ​អាហារ​បាន​ដោយសារតែ​វា​មាន​អង់ស៊ីម Papain និង​ជាតិ​សរសៃ​ច្រើន​
    មាន​សារធាតុ Beta-carotene ដែល​អាច​បង្ការ​ជំងឺហឺត​បាន​
    ល្ហុង​ជា​ផ្លែឈើ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ព្យាយាម​សម្រក​ទ្ងំ​ន់​តាមបែប​ធម្មជាតិ តាមរយៈ​ការ​ញ៉ាំ​វា​ជា​អាហារសម្រន់​នៅពេល​ពេលព្រឹក ឬ​ពេល​ល្ងាច​។​
    តាម​ការសិក្សា​បាន​រកឃើញថា សារធាតុ Lycopene និង​វីតាមីន C ក្នុង​ផ្លែឈើ​មួយ​នេះ​អាចជួយ​បង្ការ​ជំងឺ​បេះដូង​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com