កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​៩​រូប​ដែល​អាច​បំបែក​កំណត់ត្រា​តម្លៃ​ផ្ទេរ​១០៥​លាន​ដុល្លារ​របស់ Pogba
18, Mar 2017 , 2:59 pm        
រូបភាព
Paul Pogba ជា​កីឡាករ​បាល់ទាត់​ដែលមាន​តម្លៃ​ផ្ទេរ​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន ក្រោយ Manchester United ចំណាយលុយ​៨៥​លាន​ផោន ប្រហែល​ជិត​១០៥​លាន​ដុល្លារ​អាមេរិក​ទិញ​ពី​ក្លិប Juventus កាលពី​ដើមរដូវ​កាល​កន្លងទៅ​។​



​តែ​យ៉ាងណាក៏ដោយ នៅមាន​កីឡាករ​ល្អៗ​ជាច្រើនរូប​ផ្សេងទៀត​ដែល​នឹង​អាច​បំបែក​កំណត់ត្រា​កីឡាករ​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​របស់​ខ្សែបម្រើ​សញ្ជាតិ​បារាំង​នេះ​បាន​។​

​ខាងក្រោម​នេះ​ជា​កីឡា​ករទាំង​៩​រូប​ដែល​វេ​ប​សាយ​កីឡា goal បានបង្ហាញ​ថា​នឹង​អាច​ជំនួស​តំណែង Paul Pogba ក្នុងនាម​ជា​កីឡាករ​ដែលមាន​តម្លៃ​ផ្ទេរ​ថ្លៃ​ជាងគេ​នាពេល​បច្ចុប្បន្ននេះ​៖

NEYMAR វ័យ​២៥​ឆ្នាំ ជា​ខ្សែបម្រើ​មុត​ស្រួច​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona និង​ជា​ប្រធាន​ក្រុម​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​។​


ANTOINE GRIEZMANN វ័យ​២៥​ឆ្នាំ ជា​ខ្សែប្រយុទ្ធ​របស់​ក្រុម Atletico Madrid និង​ក្រុម​ជម្រើសជាតិ​បារាំង​ដែល​កំពុងមាន​ទំនាក់ទំនង​ស្អិតល្មួត​នៃ​ការផ្ទេរ​មក Man Utd​។​


PAULO DYBALA វ័យ​២៣​ឆ្នាំ ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្រុម Juventus និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដែល​កំពុងមាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​ក្លិប Barcelona និង​Real Madrid ហើយ​គេ​បានចាត់ទុក​កីឡាករ​រួប​នេះ​ថា​ជា Messi ថ្មី​ផងដែរ​។​


PIERRE-EMERICK AUBAMEYANG វ័យ ២៧​ឆ្នាំ ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​ខ្លាំង​របស់ Borussia Dortmund និង​ក្រុម​ជម្រើសជាតិ​ហ្គា​បុ​ង ហើយក៏​កំពុងមាន​ការចាប់អារម្មណ៍​ពី Real Madrid ផងដែរ​។​


ANDREA BELOTTI ខ្សែបម្រើ​អន្តរជាតិ​អ៊ីតាលី​វ័យ​២៣​ឆ្នាំ​ដែល​កំពុង​លេង​ឲ្យ​ក្លិប Torino និង​ជា​កីឡាករ​វ័យក្មេង​លេចធ្លោ​ជាងគេ​នៅក្នុង​ក្របខណ្ឌ​កំពូល​អ៊ីតាលី Serie A បច្ចុប្បន្ន​។​


EDEN HAZARD វ័យ​២៦​ឆ្នាំ ជា​ខ្សែបម្រើ​ពូកែ​ញាក់​និង​អូស​បាល់​របស់ Chelsea និង​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​។​


ROBERT LEWANDOWSKI ខ្សែប្រយុទ្ធ​អន្តរជាតិ​ប៉ូឡូញ​វ័យ​២៨​ឆ្នាំ ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លិប Bayern Munich​។​


MARCO VERRATTI ខ្សែបម្រើ​អន្តរជាតិ​អ៊ីតាលី​វ័យ​២៤​ឆ្នាំ ដែល​កំពុង​លេង​ឲ្យ​ក្លិប​នៅ​បារាំង Paris Saint-Germain​។​


GIANLUIGI DONNARUMMA អ្នកចាំទី​វ័យក្មេង​ទើប​អាយុ ១៨​ឆ្នាំ​សញ្ជាតិ​អ៊ីតាលី​របស់​ក្រុម AC Milan ដែលមាន​ការចាប់អារម្មណ៍​ខ្លា​ងំ​ពី​ក្លិប Real Madrid និង​បិសាច​ក្រហម Man Utd៕



Tag:
 Paul Pogba
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com