ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់បាន​ភ្នែក​កាន់​តែមាន​សុខភាព​ល្អ មិនមែន​មានតែ​ការ៉ុត​នោះទេ​!
18, Mar 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​គេ​តែងតែ​និយាយថា ស្រឡាញ់​មនុស្ស​ម្នាក់​ស្មើនឹង​គ្រាប់ភ្នែក មានន័យថា គ្រាប់ភ្នែក​ពិតជា​សំខាន់​ណាស់​សម្រាប់​រាងកាយ​មនុ​ស្ស ព្រោះ​វា​អាចធ្វើ​ឲ្យ​យើង​មើលឃើញ​ពិភព​នៅ​ជុំវិញខ្លួន​យើង​បាន​។ ដូច្នេះ​បើសិន​ជាមាន​បញ្ហា​កើតមាន​លើ​ភ្នែក ឬ​មើលមិនឃើញ​ល្អ វា​ពិតជា​ប៉ះពាល់​ដល់​របៀប​រស់នៅ​ខ្លាំងណាស់​។ ជាមួយគ្នានេះដែរ សុខភាព​ច្រើនតែ​អាច​ថយចុះ​ដោយសារតែ​កត្តា​ជាច្រើន​ដូចជា ស្ត្រេ​ស ជំងឺ គ្រោះថ្នាក់ និង​របប​អាហារ​មិន​ត្រឹមត្រូវ​។ អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា យើង​អាច​ថែរក្សា​ភ្នែក​ឲ្យ​នៅ​ល្អឥតខ្ចោះ​បាន​ទោះបីជា​អាយុ​កាន់តែច្រើន​ក៏ដោយ តាមរយៈ​ការ​ញ៉ាំ​អាហារ​ល្អៗ​ចំពោះ​សុខភាព​ភ្នែក​ដូចជា​៖



 ត្រី​មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​អាចជួយ​បង្ការ​ជំងឺភ្នែកឡើងបាយ​បាន​។​

 បន្លែ​ពណ៌​បៃតងចាស់​មាន​សារធាតុ Xeanathin និង Lutein ដែល​ភ្នែក​ត្រូវការ​ដើម្បី​សុខភាព​ល្អ​។​

ស៊ុតមាន​វីតាមីន និង​ជាតិ​រ៉ែ​ខ្ពស់ ដែល​អាចជួយ​បង្ការ​ភាព​ស្ងួត និង​ការ​ខ្វាក់​មាន់បាន​។​

គ្រាប់​ផ្លែឈើ​ដូចជា ផ្លែ​អាល​ម៉ុ​ន​ក៏មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែរ​។​

ម្ទេស​ប្លោក​ពណ៌​លឿង​មាន​សារធាតុ Zeaxanthin ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​ភ្នែក​ឲ្យ​មាន​សុខ​ភាពល្អ​បំផុត​។​

ផ្លែឈើ​ជូរៗ​ដូចជា ក្រូច សម្បូរ​វីតាមីន C ដែល​អាច​កាត់បន្ថយ​ការកើត​ជំងឺភ្នែកឡើងបាយ និង​ជំរុញ​ដល់​សុខភាព​ភ្នែក​កាន់តែ​ល្អ​ថែមទៀត​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com