ពីនេះ ពីនោះ
តា​ង៉ុ​យ​ផ្តាំ​ខ្មែរ ឲ្យ​ខំ​ដាំ​ដុះ កុំ​ឈ្ងោក​តែ​ផ្ទះ​ចិន
11, Mar 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុ​យ ដែលជា​អ្នកប្រាជ្ញ​ខ្មែរ​ដ៏​ល្បីល្បាញ​ម្នាក់ នៅ​សម័យ​អាណាព្យាបាល​បារាំង បាន​ផ្តាំ​ឲ្យ​កូន​ខ្មែរ​ទាំងអស់ ត្រូវខិតខំ​ដាំ​ដុះ​ដំណាំ ដែលជា​តម្រូវការ​ប្រចាំថ្ងៃ ដោយ​មិនគួរ​ចាំតែ​ទិញ​ពី​ផ្ទះ​ចិន​នោះទេ​។


   

[…]​នគរ​ថ្កើង​ប្លែក     សប្បាយ​តែ​ភ្នែក    ​ក្នុង​ចិត្ត​រងកម្ម​
​កូនប្រុស​បណ្តាច់     ​កុំ​ភ្លេច​បណ្តាំ     ​កប្បាស​សូត្រ​ថ្នាំ​
​ត្រី​ម៉ាំ​លែង​ថោក​។​

​ដូរ​ស្លា​អំពៅ     ​  ​អំបិល​ស្ករ​ស្រូវ     ​ ​មាន​ទៅ​មានមក​
​មាន​ចុះ​មាន​ឡើង    ​រាស្ត្រ​យើង​ល្មម​រក    ​ល្មម​រេ​លៃលក​
​គួរ​យក​គួរ​ខាន​។​

​កប្បាស​និង​ថ្នាំ     ​​គួរ​ដាស់ដី​ដាំ   ​    ​ធ្វើ​ដៃ​ឯង​បាន
​កុំ​អាង​ខ្ជិល​ពេក     ​ ​កុំ​ដេក​ឈប់​ខាន    ​កុំ​ចោល​បុរាណ​
​ម៉ែឪ​ដូនតា​។​

​ដី​គេ​គរគោក     ​កុំ​អាង​ខ្ជិល​ជោក      ​ទៅ​ឈ្ងោក​ចិន​ផ្សារ​
​កូនចៅ​ស្រីៗ     ​ខំរៀន​ធ្វើការ       ​បើ​គ្មាន​ប្រាជ្ញា​
​មាន​មាត់​ចេះ​ស្តី​។​

​ឲ្យ​សួរ​ចាស់ៗ      ​រៀន​បោះ​កប្បាស ​    ​ថ្ពេច​មូរ​សំឡី​
​រៀន​កូត​រៀន​ការ     ​ត្រ​សារ​ពាក់រ​វ៉ៃ       ​ហូល​គោម​គាត​ក្តី​
​រៀន​ថ្ករ​រៀន​ត្បាញ     ​ឲ្យ​ចាស់​បង្ហាញ     ​    ​បង្ហាត់​ទាំងអស់​
​សំពត់​បែប​ងាយ       ​លាយ​សូត្រ​អំបោះ      ​កុំ​ទិញ​គេ​សោះ​
​ស្មោះការ​ជា​ស្រី​។ […]

​ប្រភព​៖ «​ច្បាប់ក្រម​ង៉ុ​យ​»  ការផ្សាយ​របស់​ពុទ្ធសាសនបណ្ឌិត្យ​ឆ្នាំ​១៩៧២     


© រក្សាសិទ្ធិដោយ thmeythmey.com