ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហើម​ត្របកភ្នែក​ខាងក្រោម​លែង​ជា​បញ្ហា​ទៀតហើយ កាលណា​អ្នកអនុវត្ត​វិធី​ទាំងនេះ​
18, Mar 2017 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នែក​ប្រហែលជា​សរីរាង្គ​ដំបូង​គេ​ដែល​មនុស្ស​យើង​ចាប់អារម្មណ៍​។ ហើយ​កាលណា​ត្របកភ្នែក​ខាងក្រោម​ទៅជា​ហើម វា​អាច​នឹងធ្វើ​ឲ្យ​គេ​មើលឃើញថា អ្នក​ទំនងជា​អស់កម្លាំង ហើយ​មិនមាន​ការចាប់អារម្មណ៍​ឡើយ​។​



​មូលហេតុ​
•    ហ្សែ​ន​ពី​ឪពុកម្តាយ​
•    អាយុ​កាន់តែច្រើន​
•    ញ៉ាំ​អាហារ​ប្រៃ​ច្រើន ឬ​អា​ឡែ​ហ្ស៊ី​នឹង​អ្វីមួយ​
•    ជំងឺ​តម្រងនោម​
•    ជំងឺថ្លើម​

​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​តូច​ដែល​អ្នក​អាច​ដោះស្រាយ​បញ្ហា​ហើម​ត្របកភ្នែក​ខាងក្រោម​បាន​៖
ចូរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​អាច​ចាប់ពី ៦ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​
ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ​

អាច​យក​របស់​ដែល​ត្រជាក់​ស្អំ​នៅ​ត្របកភ្នែក​ខាងក្រោម​ពី ១០ ទៅ​២០​នាទី ព្រោះ​វា​អាច​កាត់បន្ថយ​ការ​ហើម​បាន​។ យក​ល្អ​គួរតែ​យក​ស្លាបព្រា​កាហ្វេ​ក្លាសេ​ឲ្យ​ត្រជាក់ រួច​យកមក​ស្អំ​។

​ប្រើ​ចំណិត​ត្រសក់​ស្តើងៗ​ស្អំ​ពីលើ​ត្របកភ្នែក ព្រោះ​វា​អាចជួយ​ទាញ​ទឹក​ចេញពី​កន្លែង​ដែល​ហើម​នោះបាន​។​

ថង​កាក​តែ​ដែល​ប្រើ​រួច​ក៏​អាច​ប្រើ​ស្អំ​លើ​ត្របកភ្នែក​ដើម្បី​បំបាត់​ការ​ហើម​បានដែរ​។ ចូរ​ស្អំ​ភ្នែក​ទាំងសងខាង​ពី ២ ទៅ​៥​នាទី​។​

ការ​គេង​គួរតែ​កើយ​ខ្នើយ​ឲ្យ​ខ្ពស់ជាង​មុន​បន្តិច​។​

ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អ្វីដែល​អ្នកមាន​ប្រតិកម្ម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com