ពីនេះ ពីនោះ
អាទិត្យ​ដល់​ចន្ទ មេ​ប្រើ​រហូត !
18, Mar 2017 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ព្រហ្មគីតិ​
​ដោយ ប៉ាកកា​ខ្មៅ​



-​រឿងនេះ​ហាក់​កំប្លែង​    ​    ​តែ​ជាក់ស្តែង​កើត​ពិតៗ​
​រឿង​ប្រុស​បែកគំនិត​    ​    ​ដើរ​ឆ្ងាយ​ជិត​ភរ​ភរិយា​។​

-​រាល់ថ្ងៃ​គ្មាន​ទំនេរ​    ​    ​ជាប់​តាម​មេ​មិន​ដកឃ្លា​
​អាទិត្យ​ចន្ទ​អង្គារ​    ​    ​ថែម​ម៉ោង​ហៀរ​ដល់​យប់​ជ្រៅ​។​

-​យប់​ពុធ​តំណាង​មេ​    ​    ​ទៅ​ជួប​គេ​មេ​ចាត់​ទៅ​
​ជួប​គេ​ដល់​ព្រែក​ព្នៅ​    ​    ​ការពិត​នៅត្រឹម​ព្រែកលាប​។​

-​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​    ​ស្តាយ​អស់ទាស់​Client​គាប​
​បើ​ខាន​ច្បាស់​ខាត​លាភ​    ​ព្រោះ​ត្រូវ​រៀប​កុងត្រា​ថ្មី​។​

-​ល្ងាច​សុក្រ​ក៏​ជាប់​ទៀត​    ​មិនអាច​ឆ្លៀត​បង​ប្រាប់​ស្រី​
​មេ​ត្រូវ​ជួប​ភ្ញៀវ​ថ្មី​    ​    ​ណាត់​ទិញ​ដី​សង់​អគារ​។​

-​ល្ងាច​សៅរ៍​ថា​ណាត់​អូន​    ​ចង់​នាំ​កូន​ដើរ​ជុំគ្នា​
​តែ​ស្តាយ​ណាស់​ម៉ា​ក់វា     ​មេ​ទាមទារ​ឲ្យ​ធ្វើការ​។​

-​ឃើញ​ទេ​គ្មាន​ទំនេរ​    ​    ​ការងារ​ទេ​អូន​កុំ​ថា​
​ខំប្រឹង​ព្រោះ​នរណា​    ​    ​ព្រោះ​គ្រួសារ​យើង​ទេ​ស្រី​។​

-​ធ្វើការ​ពិតជា​ល្អ​    ​    ​ការពិត​ឆបោក​លួច​ឆី​
​លួចលាក់​មាន​អ្នកថ្មី​    ​    ​នេះ​រឿង​ប្តី​លេស​មេ​ប្រើ​៕


© រក្សាសិទ្ធិដោយ thmeythmey.com