ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម​ថា បញ្ហា​ស្រូវ​អង្ករ​នៅ​មិនទាន់​ចប់​
19, Mar 2017 , 11:39 am        
រូបភាព
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បញ្ហា​ស្រូវ​អង្ករ​នៅ​មិនទាន់​ចប់​ទេ​។ នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក វេ​ង សាខុន បានបញ្ជាក់​ដូច្នេះ​ថា​៖«​បញ្ហា​នេះ គឺ​ខ្ញុំ​ថា​អត់​ទាន់​ចប់​ទេ ព្រោះ​បញ្ហា​វា​នៅ​ប្រទាក់ក្រឡា​គ្នា បើ​យើង​មិន​នាំគ្នា​ដោះស្រាយ​»​។



​បញ្ហា​ប្រទាក់ក្រឡា​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ បើតាម​រដ្ឋមន្ត្រីក្រសួង​ក​សិ​ម្ម រួមមាន​ការប្រកួតប្រជែង​ការផលិត​ក្នុង​តំបន់ ថ្លៃដើម​ក្នុង​ការផលិត​ក្នុងស្រុក​មានតម្លៃ​ខ្ពស់ ការត្រួតពិនិត្យ​គុណភាព​អង្ករ​ដែល​នាំចេញ​ជាដើម​។ បើតាមលោក វេង សាខុន ​បញ្ហា​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​កង្វះ​ការសហការ​គ្នា​។ រដ្ឋមន្ត្រី​កសិកម្ម បានស្នើ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី ពិសេស​ក្រសួងពាណិជ្ជកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

​សូម​ស្តាប់​ប្រសាសន៍​លោក វេ​ង សាខុន​៖





© រក្សាសិទ្ធិដោយ thmeythmey.com