កីឡាជាតិ
ជាតិ
ក្រុម​យុ​​វជន U17 កម្ពុជា​លត់​ក្រុមយុវជន U16 របស់​ជប៉ុន ៦-១ នៅ​ទីក្រុង​កាស៊ី​ម៉ា​
19, Mar 2017 , 12:05 pm         10579
រូបភាព
​ក្រុមយុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​(U17) របស់​សាលា​បាល់ទាត់​ជាតិ​បាទី​បាន​លត់​ក្រុមយុវជន Kashima អាយុ​ក្រោម​១៦​ឆ្នាំ (U16)​របស់​ជប៉ុន ៦-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា នៅ​កីឡដ្ឋាន Zinzai Ikusei Stadium ក្នុង​ទីក្រុង​កា​សី​ុ​ម៉ា ប្រទេស​ជប៉ុន​។​


​កីឡាករ សេត ម៉ាន់​ស៊ូ​ត បា​នរក​គ្រាប់​បាល់​ឲ្យ​ក្រុមយុវជន​អ​យុ​ក្រោម​១៧​ឆ្នាំ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​នាំមុខ ១-០  លើ​ក្រុមយុវជន Kashima អាយុ​ក្រោម​១៦​ឆ្នាំ​របស់​ជប៉ុន​នៅ​នាទី​៥ មុន​កីឡាករ សៀង ច​ន្ធា រក​គ្រាប់​បាល់​ទី​២​នៅ​នាទី​២៨​។ ត្រឹម​រយៈពេល​៩​នាទី​ក្រោយមក​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​សម្រេចបាន​៣​គ្រាប់​បន្ថែមទៀត ក្នុងនោះ​កីឡាករ ផា​ច សុជា​វិឡា រកបាន​១​គ្រាប់​នៅ​នាទី​៣៣, ហេង ទីណា មួយ​គ្រាប់​នៅ​នាទី​៣៥ មុន​កីឡាករ ទេស សម្បត្តិ បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៣៧​។​

​ប្រមាណ​ជា​២០​នាទី​ក្រោយមក​កីឡាករ សៀន សុភ​ក្ត្រា បានសម្រេច​គ្រាប់​បាល់​ចុងក្រោយ​ឲ្យ​ក្រុមយុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​នៅ​នាទី​៥៧ ដែលជា​គ្រាប់​បាល់​ជ័យជម្នះ ៦-១ លើ​ក្រុមយុវជន Kashima អាយុ​ក្រោម​១៦​ឆ្នាំ​របស់​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ទីក្រុង​កាស៊ី​ម៉ា​ប្រទេស​ជប៉ុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1516next