ពីនេះ ពីនោះ
នយោបាយ​១៣​ចំណុច​របស់ តេង ស៊ា​វ​ពីង ជំរុញ​ចិន​ឲ្យ​ក្លាយជា​មហាអំណាច​ពិភពលោក
19, Mar 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក តេង ស៊ា​វ​ពីង​( Deng Xiaoping) គឺ​អ្នក​កំណែទម្រង់​ប្រទេស​ចិន​ដ៏​ល្បីល្បាញ​ម្នា​ក់នៅ​សតវត្ស​ទី​២០​។ លោក តេង ស៊ា​វ​ពីង គឺជា​បិតា​ស្ថាបនិក​ដំណើរការ​បើកទ្វារ​ទំនើបកម្ម​ប្រទេស​ចិន​។ លោក​ជា​អ្នក​រំដោះប្រទេស​ចេញពី​ភាព​ឯកោ​ឈានចូល​ដំណាក់កាល​អភិវឌ្ឍន៍​ត្រ​ចេះ​ត្រចង់​។ បច្ចុប្បន្ន ចិន​ក្លាយ​មហា​យក្ស​សេដ្ឋកិច្ច​ទី​១​នៅ​អាស៊ី និង​ទី​២​លើ​ពិភពលោក​។ តើ​គំនិត​នយោបាយ​សំខាន់​អ្វីខ្លះ ដែល​តេង ស៊ា​វ​ពីង យកទៅ​អនុវត្តន៍​ដើម្បី​រៀបចំ​ប្រទេស​ចិន​?

  


១) លោក តេង ស៊ា​ង​ពីង បានលើកឡើង​នូវ​សុភាសិត​មួយ​ឃ្លា​របស់​កសិករ​នៅ​ខេត្ត​ស៊ី​ជួន​ថា​«​មិន​ថា​ឆ្មា​ស ឬ​ឆ្មា​ខ្មៅ​ទេ ឲ្យ​តែ​ចាប់​កណ្តុរ​បាន គឺជា​ឆ្មា​ល្អ​»​។ ទ្រឹស្តី​ឆ្មា ជា​ទ្រឹស្តី​មូលដ្ឋាន​សម្រាប់​ដំណើរ​ការកសាង​លទ្ធិសង្គមនិយម តាម​លក្ខណៈពិសេស​ដោយ​ឡែក​របស់​ប្រទេស​ចិន ហើយក៏​ជា​ចំណុច​ដំបូង​នៃ​យុទ្ធសាស្ត្រ​របស់​តេង ស៊ា​វ​ពីង​។   

២) ចង់បាន​ស្ថេរភាព​យូរ​អ​ង្វេ​ង ត្រូវតែ​ពឹងផ្អែក​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

៣) សង្គ្រាម​ក្នុងសម័យ​ទំនើប គេ​ត្រូវការ​កងទ័ព​ដែលមាន​គុណភាព មិនមែន​បរិមាណ​ទេ​។

៤) ដោះស្រាយ​បញ្ហា​សង្គម តាមរយៈ​វិធានការ​សេដ្ឋកិច្ច​។

៥) បើ​គេ​មិន​ហ្វឹកហ្វឺន​កងទ័ព​ឲ្យ​បានល្អ​ក្នុងពេល​មាន​សន្តិភាព​ទេ គេ​ក៏​មិនអាច​ប្រើប្រាស់​កងទ័ព​បានល្អ​ក្នុងពេល​មាន​សង្គ្រាម​ដែរ​។

៦) សុខចិត្ត​បាត់បង់​កិត្តិយស​លើ​ឆាក​អន្តរជាតិ ដោយ​មិន​ទុក​ឲ្យ​ភាពចលាចល​ធ្វើ​ឲ្យ​ខូច​ដំណើរការ​ទំនើបកម្ម​បានឡើយ​។​

៧) ជំនឿ​ជា​កត្តា​សំខាន់បំផុត​។ មាន​ជំនឿ​ហើយ ប្រការ​ជា​គន្លឹះ គឺ​ត្រូវ​ចេះ​រង់ចាំ​ឱកាសល្អ​។ ពុំមាន​ហេតុការណ៍​ណាមួយ ដែល​គ្មាន​ទីបញ្ចប់​នោះទេ ហើយ​ទីបំផុត​ឱកាស​ក៏បាន​មកដល់​។

៨) ការដែល​វិនិយោគិន​បរទេស​បាន​ចំណេញ ជា​រឿង​មិន​សំខាន់​ទេ បញ្ហា​គន្លឹះ គឺ​យើង​បាន​ចំណេញ ឬ​មិន​ចំណេញ ហើយ​ចំណេញ​តិច​ឬ​ច្រើន​។

៩) បើ​មិន​កែទម្រង់​ស្ថាប័ន​នយោបាយ​ទេ ក៏​ដំណើរការ​កែទម្រង់សេដ្ឋកិច្ច​មិនអាច​បោះជំហាន​ទៅមុខ​បានដែរ​។​

១០) ពេលដែល​យើង​នៅរស់ យើង​ត្រូវតែ​ជ្រើសរើស​អ្នក​បន្តវេន​ឲ្យ​បាន​ត្រឹមត្រូវ​។​

១១) ក្រឹត្យក្រម​នៃ​ការតស៊ូ​នយោបាយ គឺ​នៅពេល​គូប្រកួត​ទាំងពីរ​កំពុង​ជាប់ដៃ​ប្រយុទ្ធ ជោគជ័យ​ច្រើន​ធ្លាក់​ទៅក្នុង​ដៃ​ជន​ទី​៣​។​

១២) បុគ្គល​មិនអាច​ចៀស​ផុតពី​កំហុសឆ្គង និង​បរាជ័យ​បានជា​ដាច់ខាត ប៉ុន្តែ គេ​អាច​ជ្រើស​យក​រូបភាព​បរាជ័យ និង​ខុសឆ្គង​បែបណា​មួយ​បាន​។

១៣) បដិបក្ខ​នឹងធ្វើ​ឲ្យ​បាត់បង់​មិត្ត សម្ព័ន្ធភាព​នឹងធ្វើ​ឲ្យ​បាត់បង់​ឯករាជ្យ​។  

​ប្រភព​៖«​វិទ្យាសាស្ត្រ​នយោបាយ​» រៀបរៀង​ដោយ​សាស្ត្រាចារ្យ នួន សុ​ធិ​មន្ត     


Tag:
 តេង ស៊ា​វ​ពីង
© រក្សាសិទ្ធិដោយ thmeythmey.com