ជាតិ
សេដ្ឋកិច្ច
២០១៦ កម្ពុជារកចំណូលបានជាង៩ពាន់លានដុល្លារពីវិស័យឧស្សាហកម្ម
× ភ្នំពេញ៖របាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញថា វិស័យផលិតកម្មឧស្សាហកម្ម បានរកចំណូលបានជាង៩ពាន់លានដុល្លារនៅឆ្នាំ២០១៦ ដោយក្នុងនោះ វិស័យកាត់ដេរនៅតែនាំមុខគេ។
របាយការណ៍ដដែលបានបង្ហាញថា ឆ្នាំ២០១៦ កម្ពុជាអាចរកចំណូលបានពីវិស័យឧស្សាហកម្ម៩៥០០លានដុល្លារសហរដ្ឋអាមេរិក ដែលចំនួននេះ បានកើនឡើង៧៧ភាគរយ បើប្រៀបធៀបរយៈ៥ឆ្នាំចុងក្រោយនេះ ពោល គឺចាប់ពីឆ្នាំ២០១២រហូតមក។ ទឹកប្រាក់២១០០លានដុល្លារ បានមកពីការផ្គត់ផ្គង់ក្នុងស្រុក ហើយបើប្រៀបធៀបក្នុងរយៈពេល៥ឆ្នាំពីឆ្នាំ២០១២ កើនឡើង១៨២ភាគរយ។ ចំណែកចំណូលនាំចេញមានប្រហែល៧ពាន់លានដុល្លារកាលពីឆ្នាំកន្លងទៅ។
ក្នុងនោះ ការនាំចេញរបស់វិស័យកាត់ដេរក្នុងឆ្នាំ២០១៦ បាននាំចំណូលចំនួនជាង៦៧០០ដុល្លារសហរដ្ឋអាមេរិក កើនឡើងជាង៦៦០០ដុល្លារ បើប្រៀបធៀបនិងចំណូលឆ្នាំ២០១៥។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលត្រូវបានទីភ្នាក់សារព័ត៌មានកម្ពុជា(AKP)ស្រង់ប្រសាសន៍ថា៖«និន្នាការនៃរបស់ឧស្សាហកម្ម បានចាប់ផ្តើមផ្លាស់ប្តូរ បន្ទាប់ពីកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរឥរិយាបថរបស់រដ្ឋាភិបាល។ នៅពេលនេះ វិស័យកាត់ដេរមានភាពចម្រុះគ្នា វាមិនមែនមានតែរោងចក្រភេសជ្ជៈ ឬអាហារនោះទេ ប៉ុន្តែ រោងចក្រអេឡិចត្រូនិក កំពុងបន្តមាន កំណើនកាន់តែធំឡើងៗ វិស័យនេះនឹងរីកចម្រើនកាន់តែរហ័សនៅពេលអនាគត ដោយសារតែវិស័យនេះ រកចំណូលខ្ពស់»៕
Tag:
កាត់ដេរ
ប្រាក់ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com