ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ស្ថិត​ក្នុងពេល​ព្យាបាល​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម យក​ល្អ​កុំ​ភ្លេច​ចៀសវាង​អាហារ​ទាំងនេះ​ផង​
20, Mar 2017 , 7:00 am         1621
រូបភាព
ដោយ: ថ្មីៗ
​ធម្មតា​ការ​ញ៉ាំ​អាហារ​គឺជា​រឿង​ដែល​នាំ​ឲ្យ​ជីវិត​មាន​ភាព​ស្រស់ស្រាយ ជាពិសេស​នៅពេល​ញ៉ាំ​អាហារ​ដែល​ខ្លួន​ចូលចិត្ត​តែម្តង​។ សម្រាប់​មនុស្សពេញវ័យ យើង​តែងតែ​មិនសូវមាន​បញ្ហា​ទាក់ទង​នឹង​អាហារ​ដែល​ផ្តល់​សុខភាព និង​មិន​ផ្តល់​សុខភាព​ឡើយ​។​


​យ៉ាងណាមិញ ក្នុងករណី​ដែល​អ្នកមាន​បញ្ហា​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​ក្នុង​ឈាម​ហើយ ព្រមទាំង​កំពុងតែ​ព្យាបាល​វា​ទៀត មាន​អាហារ​មួយចំនួន​ដែល​អ្នក​ត្រូវតែ​ចៀសវាង ដើម្បី​ជំរុញ​ដល់​ការព្យាបាល​កាន់​តែមាន​ប្រសិទ្ធភាព​។​

​អាហារ​ដែល​ត្រូវ​ចៀសវាង​នោះ​មានដូចជា​៖
•    ថ្លើម​សត្វ​
•    អាហារ​ពពួកសត្វ​អំបូរ​មាន​សំបក​ដូចជា លៀស​សមុទ្រ ក្តាម បង្កង​ជាដើម​
•    ហឹម​បឺ​ហ្គឺ​
•    ស៊ុត​ផ្នែក​កណ្តាល​
•    ប័​រ​
•    សាច់​ទា​
•    មាន់​ចៀន ឬ​ឆា​
•    បង្គារ​
•    ការ៉េម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1213next