ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ថិតក្នុងពេលព្យាបាលបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម យកល្អកុំភ្លេចចៀសវាងអាហារទាំងនេះផង
× ធម្មតាការញ៉ាំអាហារគឺជារឿងដែលនាំឲ្យជីវិតមានភាពស្រស់ស្រាយ ជាពិសេសនៅពេលញ៉ាំអាហារដែលខ្លួនចូលចិត្តតែម្តង។ សម្រាប់មនុស្សពេញវ័យ យើងតែងតែមិនសូវមានបញ្ហាទាក់ទងនឹងអាហារដែលផ្តល់សុខភាព និងមិនផ្តល់សុខភាពឡើយ។
យ៉ាងណាមិញ ក្នុងករណីដែលអ្នកមានបញ្ហាកូឡេស្តេរ៉ុលឡើងខ្ពស់ក្នុងឈាមហើយ ព្រមទាំងកំពុងតែព្យាបាលវាទៀត មានអាហារមួយចំនួនដែលអ្នកត្រូវតែចៀសវាង ដើម្បីជំរុញដល់ការព្យាបាលកាន់តែមានប្រសិទ្ធភាព។
អាហារដែលត្រូវចៀសវាងនោះមានដូចជា៖
• ថ្លើមសត្វ
• អាហារពពួកសត្វអំបូរមានសំបកដូចជា លៀសសមុទ្រ ក្តាម បង្កងជាដើម
• ហឹមបឺហ្គឺ
• ស៊ុតផ្នែកកណ្តាល
• ប័រ
• សាច់ទា
• មាន់ចៀន ឬឆា
• បង្គារ
• ការ៉េម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com