ជាតិ
សេដ្ឋកិច្ច
កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំតុមូល​ចិន​លើក​ទី​៥ ស្តីពី​ការចូល​ជា​សមាជិក WTO
19, Mar 2017 , 1:16 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំតុមូល​ចិន​លើក​ទី​៥ ស្តីពី​ការចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)»​។ កិច្ចប្រជុំ​នេះ មាន​រយៈពេល​៣​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៣ ខែមីនា នៅ​សណ្ឋាគារ​សុខា​សៀមរាប​។



​ផ្អែក​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំ​នេះ នឹង​រៀបចំឡើង​ក្រោម​ប្រធានបទ​«​ឧ​ត្ត​មា​នុ​វត្ត​ន៍​ស្តីពី​ការចូល​ជា​សមាជិក​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​(LDCs)» ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ ជូន​ដល់​ក្រុម​ប្រទេស (LDCs)​ដទៃទៀត ដែល​សុំចូល​ជា​សមាជិក WTO ឲ្យ​ជោគជ័យ​ដូច​កម្ពុជា និង​ប្រទេស LDCs ចំនួន​៨ ផ្សេងទៀត​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន ប្រតិភូ​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ចិន និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាង​២០​ទៀត នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​ដដែល ដែល​បន្ត​បញ្ជាក់​ពី​ប្រធានបទ​ដែល​នឹងត្រូវ​លើក​យកមក​ជជែក​នោះ រួមមាន​ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹង​បទពិសោធន៍​នៃ​ការត្រៀមខ្លួន​ចូល​ជា​សមាជិក និង​ក្រោយពេល​ក្លាយជា​សមាជិក WTO ដូចជា​លក្ខខណ្ឌ​តម្រូវ បញ្ហា​ប្រឈម និង​កាលានុវត្តភាព និង​កាតព្វកិច្ច​ដែល​ត្រូវបំពេញ​ចំពោះមុខ​៕


Tag:
 កម្ពុជា​
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com