ជាតិ
សេដ្ឋកិច្ច
សារសំឡេង«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់ឯកជន»បញ្ចប់ត្រឹមថ្ងៃទី២០មីនានេះ
× សំឡេង Call Tune «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ» ត្រូវបញ្ឈប់ត្រឹមថ្ងៃទី២០ ខែមីនានេះ បន្ទាប់ពីមានការណែនាំពីប្រមុខរដ្ឋាភិបាលកម្ពុជា។ ការបញ្ឈប់នេះ ត្រូវបាននិយ័តករទូរគមនាគមន៍កម្ពុជា(TRC) ពន្យល់ថា សាធារណជនបានយល់ជ្រួតជ្រាបពីអត្ថន័យនេះហើយ។
ប្រមុខរដ្ឋាភិបាល តាមរយៈនិយ័តករទូរគមនាគមន៍កម្ពុជា(TRC) បានណែនាំឲ្យប្រតិបត្តិករទូរសព្ទ បញ្ឈប់ Call Tune «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ»វិញក្រោយបើកយុទ្ធនាការមិនទាន់បាន១ ខែស្រួលបួលផងនោះ។ បើតាមលិខិតដែល TRC ផ្ញើទៅកាន់ប្រតិបត្តិករទាំងអស់ចុះថ្ងៃទី១៧ ខែមីនា Call Tune នេះត្រូវបញ្ឈប់ចាប់ពីថ្ងៃទី២០ ខែមីនានេះ។
និយ័តករទូរគមនាគមន៍កម្ពុជា បានពន្យល់ថា ការបញ្ឈប់នេះដោយសារបងប្អូនប្រជាពលរដ្ឋ និងសាធារណជនបានយល់ជ្រួតជ្រាបពីអត្ថន័យនេះហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យគ្រប់បណ្តាញព័ត៌មាន និងប្រព័ន្ធបច្ចេកវិទ្យា ផ្សព្វផ្សាយថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ»។ បើតាមប្រមុខរដ្ឋាភិបាល នេះជាយុទ្ធនាការពេញមួយឆ្នាំ ក្នុងបំណងជួយដល់ប្រជាពលរដ្ឋ កុំឲ្យលង់ក្នុងបំណុល ដោយច្រឡំថាខ្លួនបានខ្ចីពីរដ្ឋ៕
Tag:
Call Tune
មីក្រូហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com