អត្ថបទពាណិជ្ជកម្ម
ANCHOR BEACH CARNIVAL 2017 នឹងកក្រើកសម្រាប់រយៈពេល២រាត្រីដំបូងនៅភ្នំពេញ
× កម្មវិធីតែមួយគត់ដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមកដែលប្លែកនិងអស្ចារ្យគឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលនឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ នៅថ្ងៃសៅរ៍ និងអាទិត្យទី ១៨-១៩ មីនា ដែលនិងប្រព្រឹត្តទៅនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។
ពីម៉ោង ៥ល្ងាច ដល់ម៉ោង៨ យប់ នឹងមាន Carnival preferment ដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យពីអ្នករាំដ៏សង្ហារនិងស្រស់ស្អាតចំនួន២០រូបជាមួយនឹងសម្លៀកបំពាក់និងការតុបតែងគួរឲ្យទាក់ទាញបែបអ្នកលំហែរតាមឆ្នេរខ្សាច់ ហើយក៏មានសម្តែងការព្រួសភ្លើង បង្វិល់កងភ្លើង។ ទន្ទឹមនឹងនោះ ភ្ញៀវទាំងអស់អាចចូលរួមលេងហ្គេមបាល់ទះ, បោះកូនបាល់ចូលធុងសាំង ដើម្បីទទួលបានរង្វាន់ពីស្រាបៀរ ANCHOR។
បន្ទាប់មកលោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់នូវការប្រគុំតន្ត្រីដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ANCHOR ដែលវត្តមានតារាល្បីៗដូចជា លោក ឆាយ វីរៈយុទ្ធ, លោក ខាន់ ជេមស៍, អ្នកនាង ពេជ្រ សោភា, លោក ហ្សូណូ, លោក Step, លោក ជី ដេវីដ លោក នីកូ លោក វង្ស ដារ៉ារតនា កញ្ញា ឈិន ម៉ានិច្ច និង លោក ឃី សុឃុន ហើយអ្វីដែលកាន់តែអស្ចារ្យ លោកអ្នកនឹងបានជួបជាមួយនឹងតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ គឺលោក Nick Kunatip និងលោក Bad Nongbew។
ដោយឡែកលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយ ANCHOR BEACH CARNIVAL 2017 និងការពិសាស្រាបៀរនៅលើឆ្នេរខ្សាច់ដែលមិនធ្លាប់មានពីមុននៅភ្នំពេញ ព្រោះមានការដាក់តាំងលក់ស្រាបៀរ ANCHOR ជាមួយតម្លៃសមរម្យ ហើយរាល់ការទិញ៦ដប ឬ ៦កំប៉ុង លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹកដើម្បីដូរយករង្វាន់ មួក, ឬ អាវយឺត, វ៉ែនតា, កន្សែងបង់ក, ស្បែកជើង។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com