ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កុំ​ទិតៀន​តែ​ប្រទេស​ក្រីក្រ
20, Mar 2017 , 11:38 am         4521
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) កុំ​ទិតៀន​តែ​ប្រទេស​ក្រីក្រ ដែល​កំពុងអភិវឌ្ឍន៍​ពេក គួរតែ​រិះគន់​ប្រទេស​អ្នកមាន​វិញ ព្រោះ​ប្រទេស​ទាំងនោះ​ភាគច្រើន​តែងតែ​បំពាន​លើ​វិធានការ​នៃ​ច្បាប់ពាណិជ្ជកម្ម​។ បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ការណ៍​ដែល​ប្រទេស​ធំៗ បំពាន​លើ​ច្បាប់ពាណិជ្ជកម្ម​នេះ វា​ជាហេតុ​ធ្វើ​ឲ្យ​ប្រទេស​តូចៗ ពិបាក​ក្នុង​ការនាំ​ផលិតផល​ចូល​ទីផ្សារ​ពាណិជ្ជកម្ម​។​


​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំតុមូល​ចិន​លើក​ទី​៥ ស្តីពី​ការចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្រោម​ប្រធានបទ «​ការអនុវត្ត​ល្អ​បំផុត​ស្តីពី​ការចូល​ជា​សមាជិក​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​» នៅ​ព្រឹក​ថ្ងៃទី ២០ មីនា សម្តេច ហ៊ុន សែន បាន​សង្ង​ត់​ធ្ងន់​ថា​៖




​គួរបញ្ជាក់​ថា កិច្ចប្រជុំតុមូល​ចិន​លើក​ទី​៥ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ មីនា ឆ្នាំ​២០១៧ នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ​មាន​ចំណុច​សំខាន់ៗ រួមមាន បទពិសោធន៍​ពី​ការចូល​ជា​សមាជិក​អង្គការ WTO របស់​ប្រទេស LDCs ទាំង​៩ ជាពិសេស​បទពិសោធន៍​របស់​ប្រទេស លី​បេ​រី​យ៉ា​។ និន្នាការ​ថ្មីៗ ពាក់ព័ន្ធ​នឹង​ការចូលរួមចំណែក នៃ​ការចូល​ជា​សមាជិក​របស់​ប្រទេស LDCs ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពុ​ហុ​ភាគី ដោយ​ផ្តោតលើ​វិធាន​នានា និង​លទ្ធភាព​ជ្រៀត​ចូលក្នុង​ទីផ្សារ​។

មធ្យោបាយ​ធ្វើ​ឲ្យ​សមាជិក​នានា និង​សហគមន៍​ពាណិជ្ជកម្ម​អន្តរជាតិ អាច​ផ្តល់​ការគាំទ្រ​ដល់​ការបញ្ចប់​កិច្ចការ​ស្នើសុំ​ជា​សមាជិក​របស់​ប្រទេស កូ​ម៉ូ​រ៉ូ​ស និង​ស៊ូដង់ ឲ្យ​បាន​ឆាប់​។ វិធី​ដែល​សមាជិក​នានា អាចជួយ​ជំរុញ​ការគាំទ្រ​របស់​ពួកគេ ដល់​កិច្ច​ការស្នើ​សុំចូល​ជា​សមាជិក​របស់​ប្រទេស LDCs និង​នៅ​ដំណាក់កាល​ក្រោយ​ចូល​ជា​សមាជិក ដើម្បី​សម្រួល​សមាហរណកម្ម​ប្រទេស LDCs នៅក្នុង​សេដ្ឋកិច្ច​សាកលលោក​៕

Tag:
 ហ៊ុន សែន
 ​​​ WTO
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង